ផ្សារទំនើប​ដ៏ធំដែលមាន​ទំនិញចម្រុះ​នៅខេត្តព្រះសីហនុ ត្រូវបានសម្ពោធហើយ

  • 2020-10-02 02:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សារទំនើប​ព្រីនស៍ ម៉ល (Prince Mall) ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបាន​សម្ពោធកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ​២០២០ ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាល​រងខេត្តព្រះសីហនុ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក Zhang RuiJun នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ហ័នយូ រៀលអ៉ីស្ទេត បាន​ថ្លែង​ក្នុងពិធីនេះថា ផ្សារទំនើបព្រីនស៍ ម៉ល​ ជាមជ្ឈមណ្ឌលទិញទំនិញ​បែបចម្រុះ​ដំបូងបង្អស់របស់ក្រុមហ៊ុន​នៅខេត្តព្រះសីហនុ។

«ការបើកសម្ពោធសាកល្បងថ្ងៃនេះគឺទទួលបានការជួយជ្រោមជ្រែង និងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ។ នេះជាជំហានដំបូងយើងសង្ឃឹមយ៉ាងមុតមាំថារដ្ឋបាលខេត្ត​ ក៏ដូចជារាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់គាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុន និងផ្ដល់នូវផលិតផលដែលមានគុណភាព និងសេវាកម្មល្អ ធ្វើឲ្យខេត្តព្រះសីហនុ​ ទទួលបាននូវមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះមួយ និងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ និងចំណូលពន្ធជូនរដ្ឋ»។

លោក​អភិបាលរងខេត្តបានលើកឡើងថា ការសម្ពោធផ្សារទំនើបនេះ គឺជាសកម្មភាពបង្ហាញពីការជឿជាក់របស់អ្នកពីនិយោគទុនមកលើរាជរដ្ឋាភិបាល ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។

លោកបន្តថា រដ្ឋបាលខេត្តបាននឹងកំពុងខិតខំបន្តលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមានការកសាងផ្លូវទីក្រុង ផ្លូវប្របឆ្នេរសមុទ្រ ពិសេសផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយរៀបចំទំនើបកម្ម សុវត្ថិភាព បរិស្ថាន និងសោភ័ណភាព។

ផ្សារទំនើបនេះ មានទំហំធំទូលាយជាង ៥ជាន់ លើផ្ទៃដី ៥ម៉ឺនម៉ែត្រការ៉េ មានខ្យល់អាកាសបរិសុទ្ធ មានបំពាក់នូវប្រព័ន្ធបរិក្ខារដ៏ឆ្លាតវ័យ ដូចជាចំណតរថយន្តដែលអាចសាកបាន ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធការពារអគ្គីភ័យប្រព័ន្ធសន្តិសុខ និងប្រព័ន្ធថាមពល សម្រាប់កន្លែងចតរថយន្តដែលមានច្រើនជាង ១២០០ចំណត៕

អត្ថបទថ្មី
;