រឿងនឹកស្មានមិនដល់ ៥យ៉ាងដែលធ្វើឲ្យអ្នកឡើងទម្ងន់មិនចេះឈប់ឈរ
- 2020-10-02 03:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងនឹកស្មានមិនដល់ ៥យ៉ាងដែលធ្វើឲ្យអ្នកឡើងទម្ងន់មិនចេះឈប់ឈរ
ចន្លោះមិនឃើញ
អ្នកខ្លះសូម្បីតែហិតក្លិនក៏ធាត់ដែរ ប៉ុន្តែទោះបីជាអ្នកមិនសូវញ៉ាំក៏ដោយ ឲ្យតែមានទម្លាប់ទាំងនេះក៏អ្នកអាចធាត់បានដែរ។ ៥យ៉ាងខាងក្រោមនេះជាមូលហេតុដែលធ្វើឲ្យទម្ងន់អ្នកឡើងមិនឈប់ឈរ ៖
១. ធ្វើការពេលយប់
រាងកាយរបស់អ្នកត្រូវបានធម្មជាតិកំណត់ឲ្យញ៉ាំពេលថ្ងៃនិងគេងពេលយប់។ ការធ្វើការវេនយប់អាចនាំឲ្យអ្នកឡើងទម្ងន់បានយ៉ាងងាយបំផុតដោយសារវាធ្វើឲ្យខូចដល់វដ្តជីវសាស្រ្តធម្មជាតិរបស់រាងកាយ។ ដូច្នេះបើអ្នកមិនចង់ធាត់ទេ គួរចៀសការងារយប់ ព្រោះពេលអ្នកធ្វើការយប់ការញ៉ាំ ការគេងអ្នកនឹងប្រែប្រួលទាំងអស់។
២. គេងមិនគ្រប់
ការស្រាវជ្រាវបានបង្ហាញថាការគេងមិនគ្រប់គ្រាន់ក៏ធ្វើឲ្យកើនទម្ងន់ដែរ។ ការគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំប្លែងថាមពលនៅក្នុងរាងកាយយើង។ នៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់ អ្នកនឹងទទួលទានអាហារកាន់តែច្រើន ពេលនោះរាងកាយរបស់អ្នកនឹងស្វែងរកអាហារដើម្បីបង្កើតថាមពលបន្ថែមដើម្បីរក្សាម៉ោងភ្ញាក់របស់អ្នកដែលវាជាហេតុធ្វើឲ្យអ្នកធាត់។
៣. មើលទូរទស្សន៍ ឬគ្រឿងអេឡិចត្រូនិចច្រើនម៉ោង
ការស្រាវជ្រាវបានបង្ហាញថាការចំណាយពេលលើសពី ២ ម៉ោងក្នុងមួយថ្ងៃអង្គុយនៅពីមុខទូរទស្សន៍ ឬមើលគ្រឿងអេឡិចត្រូនិចផ្សេងៗបង្កើនហានិភ័យនៃជំងឺធាត់ដោយ ២៣% ។ ការគេងលក់អំឡុងពេលទូរទស្សន៍អាចបង្កើនហានិភ័យនៃការធាត់។ ការសិក្សាបានបង្ហាញថាការប៉ះពាល់នឹងពន្លឺសិប្បនិម្មិតអំឡុងពេលគេងអាចជួយកាត់បន្ថយកម្រិតមែលតូនីន Melatonin ដែលវា គឺជាអ័រម៉ូនដែលការពាររាងកាយពីបញ្ហាមេតាប៉ូលីសដែលបណ្តាលឱ្យធាត់និងកើតជំងឺទឹកនោមផ្អែម។
៤. អ្នកមានអារម្មណ៏ធុញថប់
ភាពតានតឹង ការធ្លាក់ទឹកចិត្ត និងការថប់អារម្មណ៍អាចនាំអោយមានការឡើងទម្ងន់យ៉ាងគំហុក។ មនុស្សដែលទទួលរងពីជំងឺស្ត្រេសអាចងាយនឹងធាត់ជាងអ្នកដែលមិនមានជំងឺនេះ។ នៅពេលដែលអ្នកបន្ថយកម្រិតនៃភាពតានតឹងនិងការថប់អារម្មណ៍អ្នកក៏អាចកាត់បន្ថយឱកាសនៃការធាត់បានដែរ។
៥. ញ៉ាំអាហារមិនល្អ ឬលើសតម្រូវការ
ការញ៉ាំអាហារដែលផ្ដល់ថាមពលដូចជាសាច់ច្រើនពេកក៏អាចឲ្យអ្នកធាត់បានដែរ ព្រោះបើអ្នកញ៉ាំវាច្រើនហើយមិនប្រើកម្លាំងឲ្យដល់កម្រិតអ្វីដែលញ៉ាំនោះ វានឹងបង្កើនទម្ងន់អ្នកទៅតាមនោះ។ ការញ៉ាំ Fast food ខ្លាញ់ ផ្អែមក៏ជាមូលហេតុចម្បងធ្វើឲ្យធាត់ដែរ៕
ចុចអាន៖ចង់បានរាងស្អាត ស្លីម គួរតែចេះតិចនិចញ៉ាំអាហារទាំងនេះ