AC Milan ​បាន​ចូល​វគ្គ​ចែក​ពូល Europa League ​ទាំង​យ៉ាប់​យឺន​ឈ្នះ​វគ្គ​ប៉េ ៩-៨

  • 2020-10-02 03:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


នៅ​វគ្គ​​ជម្រុះ​ពាន​ Europa League ​យប់​មិញ​នេះ​ ​ក្រុម AC Milan ​បាន​ប្រកួត​ឈ្នះ​ ​ក្រុម​មក​ពី​ព័រទុយហ្គាល់ Rio Ave ​ដោយ​លទ្ធផល ៩-៨ នៅ​វគ្គ​ប៉េណាល់ទី​កាត់​សេចក្តី​។

Abraham Diaz កំពុងអបអរ ក្រុមឈ្នះ

ក្រុម​ទាំង​ពីរ​លេង​ល្អ​ដូច​គ្នា​សម្រុក​គ្នា​ទៅ​មក​ មានគ្រាប់ស៊ុតទម្លាយសំណាញ់ទី ២៤ គ្រាប់ឯណោះ។ ​នៅ​ម៉ោង​ធម្មតា​ AC នាំ​មុខ ១ គ្រាប់​មុន​ដោយ​ខ្សែ​ការ​ពារ​ Alexis តែ​ក្រុម Rio ​តាម​ស្មើ​នៅ​នាទី​ ៧០ ​រហូត​ដល់ចប់ ៩០នាទី ចូល​​វគ្គ​ថែម​ម៉ោង​ ​Gelson ​របស់ក្រុម Rio ​នាំ​មុន ២-១ ​វិញ ប៉ុន្តែ​ពួក​គេ​បង្ក​កំហុស​ធ្វើ​ឲ្យ​កើត​មាន​បាល់​ពិន័យ ១១ ម៉ែត្រ​ស៊ុត​ចូល​ដោយ​ Calhanoglu របស់ AC Milan ។

ដូចនេះ AC Milan ​បាន​ចូល​វគ្គ​ចែក​ពូល Europa League ជាមួយ​នឹងក្រុមទាំង ៣១ ផ្សេង​ទៀតតាមពូល​ទាំង៨ ៕

ទស្សនា​វីដេអូ​ហាយឡាយ​៖

អត្ថបទ៖ រក្សា

;