SUV ប្រណីតរបស់ចិន ជិះ៥០០គ.ម៉មិនបាច់ចាក់សាំង ចេញតម្លៃហើយ!

  • 2020-10-02 07:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនផលិតរថយន្តចិន Hongqi បានដាក់បង្ហាញកំពូល SUV ប្រណីតអត់ប្រើសាំងរបស់ខ្លួន ម៉ូដែល E-HS9 នៅក្នុងកម្មវិធី 2020 Beijing Auto Show។

រថយន្តដំណើរការដោយថាមពលអគ្គិសនី Hongqi E-HS9 ចែកចេញជា ២ប្រភេទ ដែលមានបំពាក់ម៉ូទ័រអគ្គិសនីចំនួន២ ដោយមួយបង្កើតកម្លាំងបាន ២១៥េះ និងមួយទៀត ៣២៨សេះ។ ប្រភេទកម្លាំងតូចអាចបើកបរបានចម្ងាយ ៤៦០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង ខណៈប្រភេទកម្លាំងខ្លាំង អាចបើកបាន ៥១០គីឡូម៉ែត្រ។

SUV ប្រណីតនេះមានប្រវែង ៥,២ម៉ែត្រ ទទឹង ២ម៉ែត្រ និងកម្ពស់ ១,៧ម៉ែត្រ វែងជាងរថយន្ត BMW X7 ដល់ទៅ៥៨មីល្លីម៉ែត្រ ប៉ុន្តែចង្អៀតជាង ១០មីល្លីម៉ែត្រ និងទាបជាង ៧៤មីល្លីម៉ែត្រ។

ចំពោះកាប៊ីនខាងក្នុងវិញ វាមានបំពាក់អេក្រង់ឌីជីថលដល់ទៅ ៣ផ្ទាំង ដោយក្នុងនោះប្រើសម្រាប់ប្រព័ន្ធកម្សាន្ត, កុងទ័រ និងបញ្ជាមុខងារផ្សេងៗ។

រថយន្តដែលមានលក់តែក្នុងប្រទេសចិននេះ មានតម្លៃ ៥៥០ ០០០យ័ន ឬប្រហែលខ្ទង់ ៨០ ០០០ដុល្លារ សម្រាប់ម៉ូដែលកម្លាំងតូច និង ៧៥០ ០០០យ័ន ឬប្រហែលខ្ទង់ ១១០ ០០០ដុល្លារ សម្រាប់ម៉ូដែលកម្លាំងខ្លាំង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;