គម្រោងបណ្តុះបណ្តាលជំនាញបច្ចេកទេសអាស៊ាន-កូរ៉េខាងត្បូង ដាក់ដំណើរការហើយ
- 2020-10-02 07:45:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងបណ្តុះបណ្តាលជំនាញបច្ចេកទេសអាស៊ាន-កូរ៉េខាងត្បូង ដាក់ដំណើរការហើយ
ចន្លោះមិនឃើញ
គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសអប់រំរវាងអាស៊ាន និងកូរ៉េខាងត្បូង (TVET) សម្រាប់ការផ្លាស់ប្តូរអាស៊ាន (TEAM) ត្រូវបានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។ ពិធីដាក់ឱ្យដំណើរការនេះត្រូវបានធ្វើឡើងជាទម្រង់និម្មិត ដែលត្រូវបានរៀបចំឡើងដោយបេសកកម្មសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងក្រសួងមុខងារ និងការងាររបស់កូរ៉េខាងត្បូង។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅអាស៊ាន លោក Lim Sung-nam បានបញ្ជាក់អំពីការរំពឹងទុករបស់កូរ៉េខាងត្បូងថា គម្រោង TEAM នេះនឹងចូលរួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនៃផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងគំនិតផ្តួចផ្តើមសម្រាប់ផែនការការងារសមាហរណកម្មអាស៊ានដំណាក់កាលទី ៣។
លោកឯកអគ្គរដ្ឋទូតបាន សង្កត់ធ្ងន់ថា ប្រជាជន គឺជាចំណុចកណ្តាលនៃគោលនយោបាយថ្មីភាគខាងត្បូងរបស់សាធារណរដ្ឋកូរ៉េ លោកសង្ឃឹមថា គម្រោង TEAM នេះនឹងចូលរួមវិភាគទានយ៉ាងច្រើនដល់កិច្ចខិតខំប្រឹងប្រែងរវាងអាស៊ាន – កូរ៉េខាងត្បូង ដើម្បីកសាងសហគមន៍សន្តិភាព និងវិបុលភាព។
គម្រោង TEAM មានថវិកាចំនួន ៦,៩លានដុល្លារអាមេរិក ដែលនឹងត្រូវអនុវត្តក្នុងរយៈពេល ៣ឆ្នាំខាងមុខ រួមទាំងការវិភាគទីផ្សារការងាររបស់ប្រទេសជាសមាជិកអាស៊ាន ដើម្បីកំណត់តម្រូវការ និងអ្វីៗដែលតម្រូវឱ្យមានរបស់ប្រទេសនីមួយៗផងដែរ។ ផ្អែកទៅលើការវិភាគនេះ សាស្ត្រាចារ្យចំនួន ១០០នាក់ និងសិក្ខាកាមចំនួន ៤០០នាក់មកពីបណ្តាប្រទេសក្នុងតំបន់ នឹងត្រូវបានអញ្ជើញឱ្យចូលរួមវគ្គបណ្តុះបណ្តាលលើវិស័យអាទិភាពនៅសាធារណរដ្ឋកូរ៉េ។
គម្រោងនេះក៏នឹងផ្តល់ជូននូវអនុសាសន៍មួយចំនួនក្នុងការធ្វើកំណែទម្រង់សម្រាប់ក្របខណ្ឌគុណវុឌ្ឍិ និងសេចក្តីយោងសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដែរ។ លោកឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនឹងអភិវឌ្ឍគម្រោងនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងវិស័យឯកជន៕
ប្រភព៖ ក្រសួងព័ត៍មាន