មាន​បណ្ណ​បើកបរនេះ ពលរដ្ឋខ្មែរអាចបើករថយន្តនៅអាមេរិកបាន តែនៅចិនអត់បានទេ

  • 2020-10-02 08:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលអាចឱ្យពលរដ្ឋខ្មែរ បើកបររថយន្តនៅប្រទេសចំនួន៩៩ ក្នុងនោះរួមមាន​ទាំងអាមេរិកផងដែរ ប៉ុន្តែអត់មានប្រទេសចិននោះទេ។ សូមមើលតារាងខាងក្រោម៖

បណ្ណអនុញ្ញាតបើកបរអន្តរជាតិនេះ ជាកូនសៀវភៅដែលមានទំហំ ១៤៨x១០៥មីលីម៉ែត្រ និងមានសុភាពរយៈពេល ១ឆ្នាំ។

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងបញ្ជាក់ថា ពលរដ្ឋខ្មែរ​អាចយកបណ្ណបើកបរជាតិដែលមានស្រាប់ ទៅស្នើសុំ​យកបណ្ណបើកបរអន្តរជាតិ ដោយមិនចាំបាច់មានការប្រឡងបន្ថែមទៀតនោះទេ ហើយការប្តូរនេះគឺក្នុងតម្លៃសេវា ២៥ម៉ឺនរៀល ដែល​ជាតម្លៃមធ្យមមួយ​បើប្រៀបធៀបនឹង​ប្រទេស​ក្នុងតំបន់៕

អត្ថបទថ្មី
;