ដូចការសង្ស័យមែន! ថ្ងៃនេះ កម្ពុជារកឃើញ​អ្នកឆ្លងកូវីដ១៩ថ្មី ដល់២នាក់

  • 2020-10-05 01:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​ប្រកាសឱ្យ​ដឹងនៅព្រឹកថា កម្ពុជាមានករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន២នាក់ ដែលកើតឡើង​លើបុរសជនជាតិបារាំង អាយុ២៧ឆ្នាំម្នាក់​នៅក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីបារាំង ឆ្លងកាត់សិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ២០២០។ ចំណែកម្នាក់ទៀតជាស្រ្តីជនជាតិឥណ្ឌា នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីឥណ្ឌា ហើយមកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២០។

គួរដឹងថា ការរកឃើញនេះ បន្ទាប់ពីក្រសួង​សុខាភិបាល កាលពីម្សិលមិញ បាន​សង្ស័យលើករណី១នាក់ នៅខេត្តសៀមរាប ដែលអាចមានវិជ្ជមានកូវីដ១៩ ខណៈកំពុងរង់ចាំលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ។

គិតមកដល់ថ្ងៃទី៥ តុលានេះ កម្ពុជាមាន​ករណីឆ្លងកូវីដ១៩ ចំនួន ២៨០នាក់ ក្នុងនោះជាសះស្បើយ ២៧៥នាក់៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;