​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ Robert ​ស៊ុត​ ៤ គ្រាប់​ម្នាក់ឯង​ជួយ​ Bayern ​ឈ្នះ​ចុង​ម៉ោង​[វីដេអូ]

  • 2020-10-05 02:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Robert Lewandowski ​​អាច​រក​បាន​ ៤ គ្រាប់​ម្នាក់​ឯង​ (Poker) ​ក្នុង​ជំនួប​ពាន​លីគ​រវាង​ ​ក្រុម​ម្ចាស់​ផ្ទះ​ Bayern Munich ​ទល់​នឹង​ក្រុម​ខ្លាំង​មួយ​ក្នុង​លីគ​ Hertha Berlin ​បញ្ចប់​ទៅ​ដោយ​លទ្ធផល ៤-៣ ។

​លទ្ធផល​នេះ​ ​បាន​ជួយ​ឲ្យ​ ក្រុម​ការពារ​ជើង​ឯក​ ​រក​បាន ៦ ពិន្ទុ​ក្នុង​សប្តាហ៍​ទី ៣ ​ឡើង​មក​ឈរ​លេខ ៤ (ឈ្នះ ២ចាញ់១) ​ឯ​ ​Berlin ​ខ្ទាត​ដល់​លេខ ១៣ ក្នុង​តារាង​ឯណោះ។

​ក្រោយ​ចប់​ការ​ប្រកួត​ ​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​ បាន​បង្ហោះ​រូបភាព​អម​នឹង​ពាក្យពេចន៍​ថា៖ "ឥឡូវ​អ្នក​អាច​ហៅ​ខ្ញុំ​ថា Lew4nGoalski ​ បាន​ហើយ! ” ៕

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោម៖

ចំណាត់ថ្នាក់ Bundesliga សប្ដាហ៍ទី ៣

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;