លោក ចូ​ បៃឌីន កេងចំណេញ​នយោបាយ​ពីការផ្ទុក​កូវីដ​របស់​លោក ដូណាល់ ត្រាំ

  • 2020-10-05 02:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចូ បៃឌីន ដែលជាបេក្ខភាព​ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បាន​​ផ្សព្វផ្សាយ​ពីគោលនយោបាយ​របស់លោក ដោយ​ផ្តោតកាន់តែខ្លាំង​លើការ​ដោះស្រាយ​ជំងឺរាតត្បាតកូវីដ១៩ បន្ទាប់ពីគូប្រជែងគឺលោក ដូណាល់ ត្រាំ បាន​ផ្ទុកជំងឺនេះ​ដ៏ភ្ញាក់ផ្អើល។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោកស្រី Kate Bedingfield អនុប្រធាន​ផ្នែក​យុទ្ធនាការឃោសនាបោះឆ្នោតរបស់​លោក ចូ បៃឌិន បាន​ថ្លែងបញ្ជាក់​កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ​២០២០ថា លោក បៃឌិន នឹង​បន្ត​យុទ្ធនាការដែល​សល់ ៣០ថ្ងៃទៀត ដោយ​នឹងបញ្ចេញ​សារបញ្ជាក់​ថា លោក​នឹង​ដោះស្រាយ​វិបត្តិជំងឺរាតត្បាតនេះបាន។

លោក​ស្រីនិយាយដូច្នេះថា៖ «វាជាជម្រើសមួយ​រវាងរបៀបដឹកនាំ​ខុសគ្នា​ ចាប់តាំងពី​វីរុសនេះ​បានផ្ទុះឡើង​ក្នុង​ប្រទេសរបស់យើង ​ក្នុងនោះលោក ចូ បៃឌិន បាន​ធ្វើជាគំរូ​រួចមកហើយ ដូចជា​ការពាក់ម៉ាស់ រក្សាគំលាតសុវត្ថិភាព និង​កំណត់មនុស្សចូលរួម ក្នុងព្រិត្តការណ៍យុទ្ធនាការ​ឃោសនានេះ។ ខ្ញុំគិតថា នោះជាអ្វី​ដែល​ប្រជាជន​អាមេរិក កំពុងស្វែងរកហើយ»។

គួររំលឹក​ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ​២០២០ ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ លោក ចូ បៃឌីន ក៏បាន​ធ្វើតេស្តរកជំងឺនេះផងដែរ បន្ទាប់ពី​ឡើងថ្លែងដេញដោលគ្នាលើវេទិកាសាធារណៈ​អំពីគោលនយោបាយរបស់ខ្លួន ជាមួយលោក ដូណាល់ ត្រាំ ប៉ុន្តែលទ្ធផលគឺអវិជ្ជមានកូវីដ១៩។ ជាមួយគ្នានោះ លោក បៃឌិន ក៏បាន​ផ្ញើសារជូនពរលោក ត្រាំ ឱ្យឆាប់ជាសះស្បើយផងដែរ៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;