ធ្វើតេស្ត​រួចទើបបាន ៤ខែ ស្រាប់តែ​មីស៊ីល​អ៊ីស្រាអែល ត្រូវប៉ាន់ក្នុងសង្គ្រាមមួយនេះបាត់

  • 2020-10-05 03:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ពអាហ្ស៊ែបៃហ្សង់ បាន​បាញ់មីស៊ីល LORA ដែល​ផលិតដោយអ៊ីស្រាអែល ដើម្បី​កម្ទេចស្ពាន​មួយ​ដែលតភ្ជាប់ពី​ប្រទេសអាមេនី ទៅកាន់តំបន់ Nagorno-Karabakh ខណៈប្រទេសអាហ្ស៊ែបៃហ្សង់ និង​អាមេនី កំពុងផ្ទុះសង្គ្រាមដើម្បីយកតំបន់នេះ។ នេះបើតាមខ្សែអាត់វីដេអូមួយ​ ដែល​ត្រូវបាន​ចែករំលែកយ៉ាងច្រើន លើបណ្តាញសង្គម នៅដើមខែតុលានេះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សូមទស្សនាវីដេអូខាងក្រោម៖

គួរដឹងថា LORA គឺជាប្រព័ន្ធមីស៊ីល​បាញ់ពីសមុទ្រទៅដីគោក និង​ពីដីគោក ទៅដីគោក ដែល​អភិវឌ្ឍន​ដោយ​ក្រុមហ៊ុនឧស្សាហកម្ម​អាកាសអ៊ីស្រាអែល IAI។ IAI ជាក្រុមហ៊ុន​បច្ចេកវិទ្យាជាតិអ៊ីស្រាអែល និង​សកល ដែលផលិតប្រព័ន្ធ​ការពារ​ដែនអាកាស រ៉ាដា ផ្កាយរណប និង​ផ្គត់ផ្គង់​គ្រឿងបច្ចេកវិទ្យាផ្សេងទៀត។

កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុនឧស្សាហកម្ម​អាកាសអ៊ីស្រាអែល (IAI) បាន​ធ្វើតេស្ត​បាញ់មីស៊ីលLORA យ៉ាង​ជោគជ័យ​ទៅលើ​វត្ថុតូចពីរ​ដែលកំពុង​អណ្តែតក្នុងសមុទ្រ ស្ថិតនៅចម្ងាយប្រមាណ ៩០ ទៅ ៤០០គីឡូម៉ែត្រ។

​ដូច្នេះ ការ​បាញ់មីស៊ីល LORA ពីសំណាក់ប្រទេសអាហ្ស៊ែបៃហ្សង់ខាងលើនេះ គឺជាការប្រើប្រាស់ក្នុងសង្គ្រាម​លើកដំបូងបង្អស់ ទៅលើប្រទេសអាមេនី។

អាហ្ស៊ែបៃហ្សង់ គឺជាសម្ព័ន្ធមិត្តមួយរបស់​អ៊ីស្រាអែល ឬអាចនិយាយថា ជាអតិថិជនមួយរបស់ក្រុមហ៊ុនផលិតសព្វាវុធអ៊ីស្រាអែល ដូចជា ដ្រូន មីស៊ីល និងប្រព័ន្ធអាវុធទំនើប​ផ្សេងៗទៀត។ ថ្មីៗនេះ អាមេនី បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះអ៊ីស្រាអែល ដែល​បាន​លក់អាវុធទំនើបៗឱ្យអាហ្សែបៃហ្សង់ ក្នុងអំឡុងពេលផ្ទុះ​សង្គ្រាមនឹងគ្នានេះ៕

ប្រភព៖ TimeofIsrael

អត្ថបទថ្មី
;