បណ្តាខេត្តស្ទើរទូទាំងប្រទេស នឹងអាច​មាន​ភ្លៀង និងខ្យល់កើនឡើង

  • 2020-10-05 03:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ឱ្យដឹងថា បណ្តាខេត្តស្ទើរទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងចាប់ពីថ្ងៃទី៧ ដល់ ៩ ខែតុលា ឆ្នាំ​២០២០ នឹង​អាចមានភ្លៀង និងខ្យល់កើនឡើង។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ការជូនដំណឹងនេះ បន្ទាប់ពីក្រសួងសង្កេតឃើញ​ថា នៅលើសមុទ្រចិនខាងត្បូង នឹង​អាចកើតមាន​ជា វិសម្ពាធទាប ឬជាព្យុះ ដើរសំដៅ​ឆ្ពោះចូលដល់​លើភាគខាងត្បូងប្រទេស​វៀតណាម នៅថ្ងៃទី៧ តុលា។

ចំពោះ​បណ្តារាជធានី-ខេត្ត នៅភាគខាងត្បូង ខេត្តខាងកើតជាប់វៀតណាម និង​បណ្តាខេត្តមាត់សមុទ្រ​ នឹងអាចមានភ្លៀង​ធ្លាក់ច្រើន ដែលធ្វើឱ្យទីទំនាប​ក្បែរផ្លូវទឹក តំបន់ភ្ន និង​តំបន់ជួរភ្នំក្រវាញ ប្រឈមមុខខ្ពស់​នឹងជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះ តំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

អត្ថបទថ្មី
;