៤ ក្រុម​ដែលមិន​ទាន់​ ចាញ់ នៅ La Liga

  • 2020-10-05 04:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដូវកាលថ្មីនៅ La Liga ក្រោយប្រកួតគ្នាអស់ ៥ សប្ដាហ៍គេរកឃើញថា ក្រុម ​Real Madrid ,Barcelona, Sevilla និង Atletico Madrid ​ជា​ក្រុម​ខ្លាំង​ទាំង ៤ ក្នុង​លីគ​ ​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់ នៅ​ឡើយ​តែ​ពួក​គេ​ក៏​មិន​មែន​ ឈ្នះ​ ទាំងអស់​ដែរ​។

Benzema អបអរពេលស៊ុតគ្រាប់ទី ២៥០ របស់ខ្លួន យប់មិញ
​Real Madrid ​លេង​ ​៤ ប្រកួត​ឈ្នះ ៣ស្មើ១ ​Barcelona ​លេង​ ៣ ប្រកួត​ឈ្នះ ២ស្មើ១ Sevilla ​លេង ៣ ប្រកួត​ឈ្នះ ២ស្មើ១ ​និង Atletico Madrid ​លេង ​៣ ប្រកួត​ឈ្នះ ១ស្មើ២ ។

រី​ចំណាត់​ថ្នាក់​ ​Real Madridឈរ​លេខ ១ ​មាន (១០ពិន្ទុ)​ Barcelona ​ឈរ​លេខ ៥ មាន (៧ពិន្ទុ)​, Sevilla ឈរ​លេខ ៦ មាន(៧ពិន្ទុ)​ ​និង Atletico Madrid ខ្ទាត​ដល់​លេខ ១២ ឯណោះ(៥ពិន្ទុ)៕

ចំណាត់ថ្នាក់សប្ដាហ៍ទី ៥

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;