ផ្លូវការ៖ Man Utd ​យក​បាន ​ខ្សែការពារ​​រឹងមាំ​ម្នាក់​ពី​ ​ក្រុម​ខ្លាំង​នៅ​ព័រទុយហ្គាល់​

  • 2020-10-05 07:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Alex Telles ​ដែល​ប្រកប​អាជីព​នៅ​លីគ​កំពូល​ព័រទុយហ្គាល់​ ​លេង​ក្នុង​តំណែង​ជា ​ខ្សែការពារ​ស្លាប​ឆ្វេង​ ​នៅ​ក្លឹប FC Porto ​ត្រូវ​បាន​សារព័ត៌មាន​ធំៗ​គួរ​ទុកចិត្ត​ ចុះផ្សាយ​ថា ​គេ​បាន​ព្រមព្រៀង​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​រួច​រាល់​ហើយ ​ក្នុង​ការ​ផ្ទេរ​មក​​ឲ្យ​ក្រុម Manchester United បន្ទាប់​ពី​បដិសេដ​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​នឹង​ក្លឹប​ចាស់។

Alex Telles
​ខ្សែ​ការពារ​វ័យ​ ២៧​ឆ្នាំ​ ​រូប​នេះ​បានធ្វើ​ដំណើរ​​មក​ដល់​ទីក្រុង Manchester ដើម្បី​ធ្វើ​ពិនិត្យ​សុខភាព និង​ត្រៀម​ចុះ​ហត្ថលេខា​ផ្លូវ​ការនៅ​ថ្ងៃ​នេះ ជាមួយ​នឹង​តម្លៃពលកម្មប្រមាណជា ១៥ លាន​អឹរ៉ូ ក្នុងកុងត្រា ៤ ឆ្នាំ។

​Alex ជា​កីឡាករជម្រើសប្រេស៊ីល លេង​ឲ្យ Porto បាន ២០០ ប្រកួតឈ្នះពាន​លីគ ២ ដង​និង Portuguese cup ម្ដង បន្ទាប់ពីផ្ទេរចេញពីក្លឹបតួគី Galatasaray នៅឆ្នាំ ២០១៦ ៕

ទស្សនា​បច្ចេកទេស​ លេងបាល់​របស់ Alex ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;