រូបភាពត្រី ៥០ក្បាល សំងំក្នុងមាត់ត្រីបាឡែន ឈ្នះពានរង្វាន់រូបថតជ្រមុជទឹក
- 2020-10-05 07:49:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពត្រី ៥០ក្បាល សំងំក្នុងមាត់ត្រីបាឡែន ឈ្នះពានរង្វាន់រូបថតជ្រមុជទឹក
ចន្លោះមិនឃើញ
ទស្សនាវដ្ដី Scuba Diving កាលពីថ្មីៗនេះបានបង្ហាញលទ្ធផលអ្នកឈ្នះកម្មវិធីប្រកួតថតរូប "Through Your Lens” ដោយក្នុងនោះមានរូបថតចំនួន ៥សន្លឹកឈ្នះពានរង្វាន់ពីកម្មវិធី។
អ្នកឈ្នះកម្មវិធីប្រកួតប្រចាំឆ្នាំនេះ គឺត្រូវបានជម្រើសរើសពីរូបថតជាង ២ ៦០០សន្លឹក ជាចំនួនរូបភាពច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ១៦ឆ្នាំរបស់កម្មវិធី ហើយមាន ៥សន្លឹកប៉ុណ្ណោះដែលស្អាតដាច់គេ។ មានម្ចាស់ពានរង្វាន់ធំមួយ និងអ្នកឈ្នះប្រចាំផ្នែកធំៗចំនួនបួន មានផ្នែក Behavior, Compact Camera, Macro និង Wide Angle។
រូបថតឈ្នះពានរង្វាន់ធំគឺជាស្នាដៃរបស់អ្នករូបឈ្មោះ Evans Baudin ជារូបថតដែលទស្សនាវដ្ដីបានបរិយាយថាជារូបថតដ៏អស្ចារ្យមួយ។ រូបថតនោះមានបង្ហាញអំពីសត្វត្រីបាឡែនញីមួយក្បាល ដែលមានសត្វត្រី Remora ចំនួន ៥០ក្បាល បានសំងំនៅក្នុងមាត់របស់វា។ អ្នកថតរូបរូបនេះបាននិយាយថា គេបានផ្ដិតរូបភាពនេះកាលពីខែមិថុនាឆ្នាំ ២០២០។