ថ្ងៃមុខ! ប្រទេសណាបាញ់មីស៊ីល អាមេរិកនឹងដឹងទាំងអស់
- 2020-10-06 03:04:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃមុខ! ប្រទេសណាបាញ់មីស៊ីល អាមេរិកនឹងដឹងទាំងអស់
ចន្លោះមិនឃើញ
ក្រុមហ៊ុន SpaceX នឹងផលិតផ្កាយរណបសម្រាប់មន្ទីរបញ្ចកោណអាមេរិក ដែលមានបំពាក់សេនស័រក្នុងការតាមដានការបាញ់មីស៊ីល ពិសេសមីស៊ីលបាលីស្ទីកឆ្លងទ្វីប។ នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អវកាសអាមេរិក (SDA) កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ជាមួយគ្នានេះ ក្រុមហ៊ុន L3 Harris Technologies Inc ក៏ទទួលបានកុងត្រាតម្លៃ ១៩៣លានដុល្លារពីរដ្ឋាភិបាលអាមេរិក ក្នុងការផលិតផ្កាយរណប ៤គ្រឿងផ្សេងទៀតផងដែរ។
ក្រុមហ៊ុនទាំង២ខាងលើ នឹងបញ្ចប់ការផលិតផ្កាយរណបតាមការគ្រោងទុកសម្រាប់បាញ់បង្ហោះ នៅត្រឹមឆ្នាំ២០២២៕