លោកត្រាំ វិលមកសេតវិមានវិញ ដោះម៉ាស់ចេញ ហើយនិយាយអួតទៀត (មានវីដេអូ)
- 2020-10-06 02:22:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកត្រាំ វិលមកសេតវិមានវិញ ដោះម៉ាស់ចេញ ហើយនិយាយអួតទៀត (មានវីដេអូ)
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានវិលត្រឡប់មកសេតវិមានវិញ បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ១៩របស់លោក នៅមន្ទីរពេទ្យរយៈពេល ៤ថ្ងៃកន្លងមក។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
លោកបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ បន្ទាប់មកឡើងលើរានខាងមុខអគារនៃសេតវិមាន ដោយដោះម៉ាស់ចេញបង្ហាញមុខទៅកាន់អ្នកកាសែត។ ជាមួយគ្នានោះ លោកក៏បានថ្លែងសារសំខាន់ៗផងដែរ។
លោកត្រាំ ប្រាប់ថា កុំឱ្យខ្លាចជំងឺកូវីដ១៩នេះឱ្យសោះ ពោលគឺកុំឱ្យវាគ្រប់គ្រងជីវិតអ្នក។ ក្រោមរដ្ឋបាលដូណាល់ ត្រាំ អាមេរិក មានថ្នាំដ៏ពូកែក្នុងលោក និងមានពេទ្យប្រកបដោយចំណេះដឹង។ លោកថា ពេលនេះ លោកមានអារម្មណ៍ប្រសើរខ្លាំងណាស់ ជាងពេលណាៗទាំងអស់ក្នុងរយៈពេល ២០ឆ្នាំមកនេះ។ «យើងកំពុងត្រឡប់មកវិញហើយ យើងត្រឡប់មកធ្វើការវិញ… កុំឱ្យវាឆក់យកជីវិតអ្នក»៕
សូមទស្សនាវីដេអូខាងក្រោម៖
— Donald J. Trump (@realDonaldTrump) October 5, 2020
— Donald J. Trump (@realDonaldTrump) October 5, 2020