សម្តេច ហ៊ុន សែន ប្រាប់ហេតុផលពាក់វែនតាពណ៌ខ្មៅ ពេលដង្ហែព្រះមហាក្សត្រ
- 2020-10-06 02:34:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ប្រាប់ហេតុផលពាក់វែនតាពណ៌ខ្មៅ ពេលដង្ហែព្រះមហាក្សត្រ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការសុំអភ័យទោសចំពោះប្រជាពលរដ្ឋខ្មែរនូវកំហុសអចេតនាមួយដែលសម្តេចបានពាក់វែនតាពណ៌ខ្មៅ ក្នុងពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
សម្តេចតេជោបានសរសេរពន្យល់ហេតុផលនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែ យាងចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះពោចិនតុង។ នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេនិងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ»៕