ស្រីៗដែលអង្គុយធ្វើការយូរងាយប្រឈមជំងឺ ៥ មុខនេះខ្ពស់បំផុត
- 2020-10-06 02:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗដែលអង្គុយធ្វើការយូរងាយប្រឈមជំងឺ ៥ មុខនេះខ្ពស់បំផុត
ចន្លោះមិនឃើញ
កាលនៅពីក្មេងម្នាក់ៗតែងស្រមៃចង់បានការងារក្នុង office មានកុំព្យូទ័រនៅពីមុខ។ តែពេលប្រឡូកពិតជីវិតការងារបច្ចុប្បន្នមិនស្អាតដូចដែលអ្នកធ្លាប់សុបិននោះទេ តើអ្នករៀនប៉ុន្មានឆ្នាំ? ចំណាយប្រាក់អស់ប៉ុន្មាន? តែពេលមកធ្វើការបែរជាត្រូវមានហានិភ័យច្រើនរឿងជំងឺនេះទៅវិញ។
១.សម្ពាធឈាមខ្ពស់
លក្ខណៈនៃជំងឺនេះគឺវិលមុខញឹកញាប់ ដែលវាជារោគសញ្ញានៃជំងឺលើសឈាម ឬកូលេស្តេរ៉ុលខ្ពស់។
២.ភ្នែកចុះខ្សោយ
លក្ខណៈនៃជំងឺនេះ គឺមើលមិនច្បាស់លាស់ដូចមុន ហើយភ្នែកចាប់ផ្ដើមព្រិលពិបាកក្នុងការសម្លឹង អាន ឬត្រូវប្រើពន្លឺខ្លាំងណាស់ទើបមើលឃើញ។
៣.ជំងឺបាក់ទឹកចិត្ត
លក្ខណៈនៃជំងឺនេះមាន អារម្មណ៍ធុញទ្រាន់ ឯកា ទុក្ខព្រួយ មិនចង់រស់នៅលើលោកនេះ។
៤.ត្រចៀកមិនសូវវៃ
បាត់បង់ការស្ដាប់ ឬមិនឮអ្វីទាំងអស់ ដែលអាការៈនេះបណ្ដាលមកពីការនិយាយខ្លាំងពេក និងការដាក់កាសគ្រប់ពេល។
៥.ធាត់
ធាត់អាចត្រូវបាននិយាយថាជំងឺ ហើយក៏ជាជំងឺដែលពិបាកបំផុតសម្រាប់ស្ត្រី។ គ្មាននរណាម្នាក់ចង់ក្លាយជាបែបនោះឡើយ តែមិនដឹងមូលហេតុច្បាស់លាស់វាបែរជាបែបនោះ។ លក្ខណៈនៃជំងឺនេះ រាងកាយបានប្រមូលជាតិខ្លាញ់នៅក្នុងផ្នែកផ្សេងៗនៃរាងកាយ ហើយមកផ្ទុកនៅម្ដុំក្បាលពោះ។ ផលវិបាក គឺមិនងាយផ្លាស់ទីនៅគ្រប់ទីកន្លែង ហើយបាត់បង់ទំនុកចិត្តលើខ្លួនឯង៕
ចុចអាន៖ធ្វើការបានលុយតែមុខឆាប់ចាស់ ដោយសារមូលហេតុទាំងនេះ