គ្រូ​ Juventus ​​ចូលចិត្ត​​​ស្ទាយ៍​លេង​ម្នាក់​នេះ​ ​មិន​ទិញ​សុខចិត្ត​ខ្ចីជើង ២ រដូវកាល

  • 2020-10-06 03:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការពារ​ជើង​ឯក Juventus ​បាន​អនុញ្ញាត​ឲ្យ​ ខ្សែប្រយុទ្ធ​សំបូរ​បទពិសោធន៍​ Douglas Costa ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Bayern Munich ​​ក្នុង​លក្ខខ័ណ្ឌ​​ខ្ចីជើង ១ រដូវកាល​​។

រីឯអ្នក​ជំនួស​វិញ​គឺ ​Federico Chiesa ជា​​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​ អ៊ីតាលី ​អាយុ​ក្រោម ២២ ឆ្នាំ​​ ដែល Juventus ​ចុះ​ហត្ថលេខា​យក​​មក ក្នុង​លក្ខខ័ណ្ឌ​ខ្ចីជើង ២ រដូវកាល។

រដូវកាលដំបូងបង់តែ ៣ លានអឺរ៉ូប៉ុណ្ណោះ ឯរដូវកាលទី ២ បង់ ៧ លានអឺរ៉ូប និងភ្ជាប់ជាមួយ ជម្រើសទិញផ្ដាច់ផងដែរក្នុងតម្លៃ ៤០ លានអឺរ៉ូ ។

​Federico Chiesa ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ទាំង​ជម្រើសជាតិ​ ​និង​​ក្លឹប​​ ​ធ្វើ​ឲ្យ​កីឡាករ​បារាំង​ជើង​ចាស់ Frank Riberry​លើក​សរសើរ​ ពេល​​លេង​ជាមួយ​គ្នា​នៅ​ក្លឹប Fiorentina ។ Chiesa បង្ហាញ​ខ្លួន​បាន ១៥៣ ដងស៊ុតចូលទីបាន ៣៥ គ្រាប់។

​រីឯ​ ​គ្រូ​បង្វឹក​ Juventus លោក Andre Pirlo ​ធ្លាប់​បាន​លើក​សរសើរ​ពី​ទេពកោសល្យ​ធម្មជាតិ​របស់​គេ​ ​ដែល​ប្រហាក់​ប្រហែល​ទៅ​នឹងលោក [Enrico Chiesa] ជា​​ឪពុក​របស់​គេ​ដែរ ​ដែល​ធ្លាប់​ជា​មិត្តរួមក្រុម​ ​នឹង​លោក Pirlo ​និង​អ្នក​ចាំទី​ចាស់​វស្សា Buffon ៕

ទស្សនាវីដេអូបច្ចេកទេស​របស់​ Chiesa

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;