បុគ្គល និងមេដឹកនាំ​កុម្មុយនិស្ត​ ១០រូប ដែល​ល្បីខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក

  • 2020-10-06 08:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របបកុម្មុយនិស្ត បាន​កើតឡើងចេញពីការធ្វើបដិវត្តន៍​នៃ​វណ្ណៈកសិករ និងកម្មករ ផ្ទុះឡើងដំបូងចេញពី​រុស្ស៊ី ហើយបន្តសាយភាយក្នុងពិភពលោក ពិសេសក្រោយសង្គ្រាមលោកលើកទី២ ដែល​ជាសង្គ្រាម​ត្រជាក់ រវាងមហាអំណាចកុម្មុយនិស្ត និង​មហាអំណាចសេរី។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ចង់ដឹងថា អ្នកណា​ដែល​ជាអ្នកបង្កើតទ្រឹស្តីកុម្មុយនិស្ត ហើយមេដឹកនាំណាខ្លះ​ដែល​យកមកអនុវត្តជាក់ស្តែង និងល្បីល្បាញ​ក្នុងប្រវត្តិសាស្រ្តពិភពលោក សូមមើលខាងក្រោម៖

១. កាល់ម៉ាក្ស (Karl Marx)៖ ជាបិតាទស្សនវិទូកុម្មុយនិស្តជនជាតិអាល្លឺម៉ង់។

២. ហ្រ្វេតរិច អេនហ្គល (Friedrich Engels)៖ ជាទស្សនវិទូសង្គមនិយមជនជាតិអាល្លឺម៉ង់ និង​ជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់ កាល់ម៉ាក្ស។

ទស្សនវិទូទាំងពីរខាងលើ បានចេញផ្សាយ​សៀវភៅដ៏ល្បីល្បាញបំផុតចំនួន២ គឺ «Condition of the Working Class» ក្នុងឆ្នាំ១៨៤៥ និង «The Communist Manifesto» ក្នុងឆ្នាំ​១៨៤៨ ដែលវាបានជះឥទ្ធិពលបំផុតក្នុងពិភពលោក។

៣. វ្លាឌីមៀ លេនីន (Vladimir Lenin)៖ ជាមេដឹកនាំបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ និងជាស្ថាបនិក​សហភាពសូវៀត ឆ្នាំ១៩២២។

៤. ចូសេហ្វ ស្តាលីន (Joseph Stalin)៖ ជាមេដឹកនាំ​ទី២​នៃសហភាព​សូវៀត ចាប់ពីឆ្នាំ ១៩២៣ និង​ជាមេដឹកនាំ​ផ្តាច់ការ និង​ឃោឃៅជាងលេនីនទៅទៀត។

៥. ម៉ៅ សេទុង (Mao Zedong)៖ ជាស្ថាបនិក​របបកុម្មុយនិស្តចិន គឺសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ១៩៤៩។ មនុស្សរាប់លាននាក់ បានស្លាប់ក្នុង​អំឡុងពេលអនុវត្ត​កម្មវិធីមហាលោតផ្លោះ និង​បដិវត្តន៍វប្បធម៌ ដែលបង្កើតឡើង​ដោយលោក។

៦. គីម អ៊ីលស៊ុង (Kim Il Sung)៖ ស្ថាបនិក​របបកុម្មុយនិស្តកូរ៉េខាងជើង ក្នុងឆ្នាំ​១៩៤៨។ លោកជាអ្នកបង្កសង្គ្រាមកូរ៉េ ក្រោមការជួយជ្រោមជ្រែងពីសូវៀត ដោយបាន​ឈ្លានពានចូលកូរ៉េខាងត្បូង ក្នុងឆ្នាំ១៩៥០។

៧. ហូជិមិញ (Ho Chi Minh)៖ មេចលនារំដោះជាតិវៀតណាម និង​ជាមេកុម្មុយនិស្តវៀតណាមខាងជើង ដែលប្រយុទ្ធប្រឆាំងនឹងអាណានិគមបារាំង និង​របបសេរី​វៀតណាមខាងត្បូង ដែលគាំទ្រដោយ​អាមេរិក។

៨. នីគីតា គ្រូឆូវ (Nikita Khrushchev)៖ ជាមេកុម្មុយនិស្តសូវៀត ដែល​ប្រជែងនឹងអាមេរិកបំផុត ពិសេសលើការសង់ជញ្ជាំងក្រុងប៊ែរឡាំង ឆ្នាំ១៩៦១ និង​វិបត្តិមីស៊ីលនៅគុយបា ឆ្នាំ​១៩៦២ ដែលគេចាត់ទុកថា ជាចំណុចប្រឈមមុខគ្នា​ខ្ពស់បំផុត ក្នុងសង្គ្រាម​ត្រជាក់។

៩. ហ្វីដែល កាស្រ្តូ (Fidel Castro)៖ មេបដិវត្តន៍​កុម្មុយនិស្តគុយបា ក្នុងឆ្នាំ១៩៥៣ ដែលជាប្រទេសកុម្មុយនិស្តដំបូងបង្អស់នៅទ្វីបអាមេរិក។

១០. សាឡុត ស ឬ ប៉ុល ពត៖ ជាមេបដិវត្តន៍​ដែលបង្កើតរបប​កុម្មុយនិស្ត​កម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ​១៩៧៩។ ក្នុងរបបនេះ ប្រជាជនខ្មែរជាង ២លាននាក់បានស្លាប់​ដោយសារការធ្វើទារុណកម្ម ការ​ប្រហារជីវិត អត់ឃ្លាន ជំងឺ និង​ធ្វើការហួសកម្លាំងជាដើម៕

ប្រភព៖ History

អត្ថបទថ្មី
;