ចង់ទៅស្នើសុំ​យកបណ្ណបើកបរ​អន្តរជាតិ កុំភ្លេចយក​ឯកសារ​ទាំងនេះ​ទៅជាមួយ​ផង

  • 2020-10-07 01:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹង​ថា បណ្ណអនុញ្ញាត​បើកបរ​អន្តរជាតិ ដែលចេញដោយ​ព្រះរាជាណាចក្រកម្ពុជានេះ ជា​កូនសៀវភៅ​ដែលមានទំហំ ១៤៨x១០៥មីលីម៉ែត្រ មាន​សុពលភាពរយៈពេល ១ឆ្នាំ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

បណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា អាចយកទៅប្រើប្រាស់ និងមានការទទួលស្គាល់នៅក្នុងបណ្តាប្រទេសហត្ថលេខីនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក (៩៩ប្រទេស) ទីក្រុងសឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។

-កម្រៃសេវា៖ ២៥០ ០០០៛

-ទីតាំងផ្តល់សេវា៖ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមណ្ឌលផ្តល់សេវាសាធារណៈ (ផ្សារទំនើប ជីប ម៉ុង ណូរូ ម៉ន ជាន់ទី៣)

-ឯកសារភ្ជាប់៖

១. ឯកសារចម្លងបណ្ណបើកបរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា

២. ឯកសារចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន(ចំពោះជនបរទេស)

៣. រូបថត៤x៦ ផ្ទៃពណ៌ស (៣សន្លឹក)

៤. ឯកសារចម្លងកិច្ចសន្យាជួលផ្ទះដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច និងលិខិតបញ្ជាក់អសយដ្ឋានបច្ចុប្បន្នចេញដោយមេឃុំ ឬចៅសង្កាត់៕

អត្ថបទថ្មី
;