ទីបំផុត! វីរបុរស​អាឡឺម៉ង់ Mario Gotze ​រក​បាន​ក្លឹប​ថ្មី​លេង​ ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន

  • 2020-10-07 02:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​វីរបុរស​អាឡឺម៉ង់ ​Mario Gotze ​អាច​រក​បាន​​ក្លឹប​ថ្មី​លេង​ បន្ត​អាជីព​ជា​កីឡាករ​បាល់​ទាត់​ដដែល​ ​ដោយ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​​ PSV ​នៅ​លីគ​កំពូល​ហូឡង់ ​២ រដូវលកាល​​ក្នុង​លក្ខខ័ណ្ឌ​​ផ្ទេរ​ ដោយ​គ្មាន​តម្លៃ​ខ្លួន​។

Mario Gotze
កីឡាករវ័យ ២៨ឆ្នាំរូបនេះ ​​ក្រោយ​រួម​រស់​ជាមួយ​ក្លឹប​ Dortmund ​តាំង​ពី​ថ្នាល​យុវជន​ រូប​គេ​បាន​សម្រេច​ទៅ​​ប្រកួត​ប្រជែង​នៅ​ក្រៅ​ប្រទេស​លើក​ដំបូង​ជាមួយ​ PSV ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ហូឡង់ ឈរ​លេខ២ ក្នុងតារាង​រដូវកាល​មុន​ និង​មាន​កៅអី​លេង Europa League រដូវកាលនេះ​ផងដែរ។

ត្បិត​ថា​មិន​សូវ​បាន​លេង​ញឹកញាប់​ ​តែ​គុណភាព​របស់​គេ​នៅ​ដដែល​ ក្នុង​ទីផ្សារដោះដូរ​ទីផ្សារ​កីឡាករ ​មាន​ក្លឹប​ជាច្រើន​ចង់​បាន​ដូច​ជា Hertha Berlin, AC Milan, AS Roma និង Lazio ជាដើម៕ ប្រភព៖ PSV

ទស្សនាវីដេអូបច្ចេកទេស​របស់ Mario Gotze

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;