“សំអាង​លើ​អី ដែល​អ្នក​ចង់​ឲ្យ​គេ​យល់​ពី​ទុក្ខ​វិបត្តិ​របស់​អ្នក​នោះ” Yang Mi ដាក់​មួយ​ឃ្លា ល្បី​ផ្ទុះ

  • 2020-10-07 02:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រឹម​តែ​សម្ដី​មួយ​ឃ្លា កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា នាង​គឺ​ជា​មនុស្ស​ពុះពារ​យ៉ាង​ណា​ទម្រាំ​មាន​តំណែង​ដូច​សព្វ​ថ្ងៃ​នៅ​ក្នុង​ពិភពសិល្បៈ។

ទ្រព្យ​សម្បត្តិ​ជាង ១០០០​លាន​ដុល្លារ​ អចលនទ្រព្យ​ជាង ២០​កន្លែង ក្រុមហ៊ុន​ឈរ​នៅ​ក្នុង​ក្រោម​ឈ្មោះ​ខ្លួន ១៦​ក្រុមហ៊ុន មាន​ភាគហ៊ុន​នៅ​ក្នុង​ជាង ៥០​ផ្សេង​ទៀត គឺ​ជា​តួ​លេខ​ត្រួស​ៗ​ពី​ទ្រព្យ​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi។

ជាមួយ​នឹង​លុយ​កាក់​ដ៏​សម្បូរ​ហូរហៀរ​យ៉ាង​នេះ មនុស្ស​មិន​តិច​ឡើយ នឹង​គិត​ថា ស្រី​ស្អាត​៣៤​ឆ្នាំ បែប​លែង​ចង់​ធ្វើ​ការ​ហើយ ត្បិត​ទោះ​ជា​សម្រាក​ក៏​លុយ​ចាយ​មិន​អស់​ដែរ។ តែ​អ្នក​ម្ដាយ​កូន​១​បាន​បង្ហាញ​ថា គំនិត​​នេះ​គឺ​ខុស​ទាំង​ស្រុង។

ជាក់​ស្ដែង នៅ​ក្នុង​កម្មវិធី Hi! Relax មុន​នេះ តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ​បាន​ចែក​រំលែក​ពី​គំនិត​របស់​ខ្លួន​ទាក់ទង​នឹង​រឿង​ការងារ។ តាម​នោះ​ដែរ នៅ​ក្នុង​ប្រធាន​បទ “ទុក្ខ​លំបាក” ពិធីករ Zhang Da Da បាន​ប្រាប់ Yang Mi ថា ខ្លួន​ដោយ​សារ​តែ​ហត់​នឿយ​ពេក មិន​តិច​ដង​ឡើយ​ដែល​ត្រូវ​យំ ទាំង​ពេល​នៅ​ម្នាក់​ឯង ទាំង​ពេល​នៅ​គ្នា​ច្រើន។ ស្ដាប់​បាន​ត្រឹម​នេះ Yang Mi បាន​ត្រឹម​សើច​ ធ្វើ​ឲ្យ​ពិធី​ករ​ឆ្ងល់​ជា​ខ្លាំង ហើយ​សួរ​នាង​ថា តើ​នាង​មិន​ដែល​មាន​ទុក្ខ​ពិបាក​ទេ​ ឬ​យ៉ាង​ម៉េច។

Yang Mi បាន​មើល​មុខ​ពិធីករ​ហើយ​ឆ្លើយ​ទៅ​វិញ​យ៉ាង​មោះ​មុត​ថា៖​ "រំពឹង​លើ​អី បាន​អ្នកចង់​ឲ្យ​គេ​យល់​ពី​ទុក្ខ​លំបាក​របស់​អ្នក​នោះ? ចុះ​អ្នក​ដឹង​ដឹក​ជញ្ជូន​ម្ហូប​មិន​ពិបាក​ទេ​អី? អ្នក​រុញ​ឥវ៉ាន់​លក់​តាម​ផ្លូវ​មិន​ពិបាក​ទេ​អី? អ្នក​ដាំ​បាយ​ឲ្យ​សិល្បករ​ញ៉ាំ​ពេល​ថត​មិន​ពិបាក​ទេ​អី? អ្នក​ដឹក​នាំ​រឿង​អង្គុយ​នឹង​ដី​មើល​យើង​សម្ដែង​មិន​ហត់​ទេ​អី? យើង​មិន​អាច​រំពឹង​ឲ្យ​គេ​យល់​ពី​ទុក្ខ​លំបាក​របស់​យើង​បាន​ទេ ព្រោះ​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​ទុក្ខ​លំបាក​ផ្សេង​គ្នា"។

គ្រាន់​តែ​កម្មវិធី​នេះ​ចាក់​ផ្សាយ​ភ្លាម សម្ដី​មួយ​ឃ្លា​របស់​ស្រី​ស្អាត ៣៤​ឆ្នាំ បាន​ឈរ​លំដាប់​លេខ​១​លើ​បណ្ដាញ​សង្គម Weibo ភ្លែត​តែ​ម្ដង ដោយ​គេ​បាន​សរសើរ​តារា​សម្ដែង​នេះ​ថា ពិត​ជា​ចិត្ត​តស៊ូ និង​បញ្ញា​វៀងវៃ​ខ្លាំង​ណាស់ ហើយ​គេ​ពិត​ជា​ឃើញ​ថា​ នាង​មិន​ដែល​ត្អូញ​រអ៊ូ​ពិត​មែន។ ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​មាន​តែ​ធ្វើ​ការ​ឥត​ឈប់​ឈរ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;