ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល ទៅកោះកុង មាន​៤កន្លែង​នឹងត្រូវ​ពង្រីកដល់ ៤គន្លង

  • 2020-10-07 03:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល ទៅកោះកុង នឹងត្រូវលើកកម្រិតគុណភាពផ្លូវទៅជា​បេតុងកៅស៊ូ AC ខណៈក្រសួង​កំពុងពិភាក្សាជាមួយភាគីកូរ៉េ និងរៀបចំដាក់ដេញថ្លៃហើយ។ ក្នុងនោះ មាន៤កន្លែង នឹងត្រូវពង្រីកដល់ ៤គន្លង។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាកំបូល​ នាថ្ងៃទី០៧​ តុលា​ ឆ្នាំ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ទេ​ថា ចំណុចណាដែលត្រូវពង្រីកនោះទេ។

ផ្លូវជាតិលេខ៤៨
គួរកត់សម្គាល់ថា ផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុបចំនួន ១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវ​បំបែកស្រែអំបិលដល់ទីរួមខេត្តកោះកុង កន្លងមក​ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗផងដែរ។

ដោយសារផ្លូវនេះជាច្រករបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពលសម្រាប់ការនាំចេញ-នាំចូលរវាងកម្ពុជា និងប្រទេសក្នុងតំបន់ រាជរដ្ឋាភិបាលបានសម្រេចពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិនេះពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ(AC) ដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនបន្ថែម រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ សម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលផងដែរ។

​កាលពីឆ្នាំ២០១៩កន្លងទៅ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​បង្ហាញពីគម្រោង​ពង្រីកផ្លូវជាតិលេខ៤៨ ដល់ ៤គន្លងផងដែរ ខណៈបច្ចុប្បន្ន​ផ្លូវនេះមានទំហំទទឹងតែ ១០ម៉ែត្រប៉ុណ្ណោះ៕

អត្ថបទថ្មី
;