សម្តេច ហ៊ុន សែន៖ អ្វីដែលកម្ពុជាខ្លាំង និងអាចធ្វើបានក្នុងវិបត្តិកូវីដ១៩ នេះមាន២

  • 2020-10-07 04:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាខ្លាំង និងអាចធ្វើបានក្នុងវិបត្តិកូវីដនេះមាន២ គឺទី១) ការមិនក្ស័យធន , ការរក្សាការងារបានដល់ពលរដ្ឋទាំងរដ្ឋ និងឯកជន។ ទី២) កម្ពុជានៅតែបន្តបើករោងចក្រថ្មី ជាបន្តបន្ទាប់ ជាពិសេសឧស្សហកម្មធុនស្រាល។ ការលើកឡើងដូចនេះ ធ្វើឡើងសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សម្ដេច ហ៊ុន សែន បានបន្តថា នៅមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នេះ ពេលខាងមុខនឹងមានការរៀបចំជាកំពង់ផែទេសចរណ៍ផងដែរ ព្រោះភ្ញៀវអាចធ្វើដំណើរតាមផ្លូវទឹក។ ដូច្នេះសម្តេចបានឲ្យក្រសួងសាធារណការ និងក្រសួងទេសចរណ៍ ត្រូវសិក្សាពីគម្រោងនេះ បើមានការសំណូមពរឲ្យមានការសាងសង់កំពង់ផែនាពេលខាងមុខនោះ។

សម្តេច ហ៊ុន សែន បញ្ជាក់ទៀតថា អ្វីដែលសំខាន់អាចឱ្យបងប្អូនប្រជាពលរដ្ឋអាចដើរកម្សាន្តបានងាយស្រួលនោះ គឺដោយសារកត្តា៤យ៉ាង ទី១) ប្រទេសជាតិមានសន្តិភាពគ្រប់ទីកន្លែង , ទី២) កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរតភ្ជាប់គ្រប់ទីកន្លែង, ទី៣) បងប្អូនប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរគ្រប់ៗគ្នា ទាំងម៉ូតូ និងរថយន្ត និងទី៤) ប្រជាពលរដ្ឋមានប្រាក់ចំណូល៕

ប្រភព៖ ហ្វេសបុកសម្ដេច ហ៊ុន សែន

អត្ថបទថ្មី
;