ប្រាសាទរាងពីរ៉ាមីតដែលរកឃើញនៅបាតសមុទ្រប្រទេសជប៉ុន នៅតែជាអាថ៌កំបាំង
- 2020-10-07 08:06:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទរាងពីរ៉ាមីតដែលរកឃើញនៅបាតសមុទ្រប្រទេសជប៉ុន នៅតែជាអាថ៌កំបាំង
ចន្លោះមិនឃើញ
ប្រាសាទរាងពីរ៉ាមីតមួយ មានឈ្មោះថា «Yonaguni Monument» ត្រូវបានអ្នកមុជទឹកម្នាក់រកឃើញនៅបាតសមុទ្រក្បែរកោះ Yonaguni ប្រទេសជប៉ុន តាំងពីឆ្នាំ១៩៨៦មក ហើយរហូតមកដល់ពេលនេះ អ្នកស្រាវជ្រាវនៅតែមិនទាន់អាចកំណត់ជាក់លាក់បានទេថា វាជាប្រាសាទដែលសង់ឡើងដោយមនុស្ស ឬកើតឡើងដោយធម្មជាតិ។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ប្រាសាទនេះ មានប្រវែងជាង ៥០ម៉ែត្រ និងទំហំ ២០ម៉ែត្រ។ បន្ទាប់ពីការរកឃើញ គឺមានអ្នកស្រាវជ្រាវជាច្រើន បានចុះមុជទឹកទៅទីតាំងនោះ ដើម្បីសិក្សាពីប្រភពដើមនៃការកើតឡើងនៃប្រាសាទ ប៉ុន្តែនៅតែស្រពិចស្រពិល។
មានការលើកឡើងខ្លះថា ប្រាសាទដែលសង់ជារាងពីរ៉ាមីតបែបនេះ គឺប្រាកដជាសង់ដោយមនុស្សហើយ។ លើសពីនេះ ថ្មប្រាសាទខ្លះ មានឆ្លាក់ទៀតផង។ ប្រាសាទនេះ ត្រូវបានសន្និដ្ឋានថា សាងសង់ឡើងក្នុងអរិយធម៌ Mu ឬ Lemuria ដែលមានអាយុកាលតាំងពី ៥ពាន់ឆ្នាំមុន។ ក្រោយមកក្រុងបុរាណក្នុងសម័យនោះ ត្រូវបានលិចលង់។
យ៉ាងណាក្តី អ្នកស្រាវជ្រាវផ្សេងទៀត បានអះអាងថា វាជាប្រាសាទដែលកើតឡើងពីធម្មជាតិ ដោយផ្អែកលើស្លាកស្នាមនៃបំណែកថ្មប្រាសាទ ក្នុងនោះគឺមានរន្ធតូចៗជាខ្សែបន្ទាត់លើថ្ម ដែលបង្កើតឡើងដោយសត្វសមុទ្រ។ ចំណែកជញ្ជាំងប្រាសាទដែលមានការសរសេរ ឬឆ្លាក់នោះ គឺមិនមែនឡើយ ពោលគឺវាគ្រាន់តែជាការសឹករិចរិលដោយធម្មជាតិតែប៉ុណ្ណោះ៕