ផ្ទាំងគំនូរតារាសិចជប៉ុនដ៏ល្បី១ផ្ទាំងធ្លាប់ត្រូវមន្ត្រីជាន់ខ្ពស់ថៃម្នាក់លួច
- 2020-10-08 01:52:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទាំងគំនូរតារាសិចជប៉ុនដ៏ល្បី១ផ្ទាំងធ្លាប់ត្រូវមន្ត្រីជាន់ខ្ពស់ថៃម្នាក់លួច
ចន្លោះមិនឃើញ
Saori Hara គឺជាអតីតតារាកុនអាសអាភាសដ៏ល្បីមួយរូបលើទឹកដីជប៉ុន ហេតុដូច្នេះហើយទើបមានកន្លែងកម្សាន្តមួយចំនួនបានដាក់តាំងផ្ទាំងគំនូរស្រីស្អាតរូបនេះជាគ្រឿងលម្អតុបតែង។ ការតាំងផ្ទាំងគំនូរតារាក្ដៅសាច់មិនមែនជារឿងចម្លែកឡើយនៅជប៉ុន តែអ្វីដែលចម្លែកនោះគឺធ្លាប់មានរឿងរ៉ាវមួយពាក់ព័ន្ធនឹងការលួចផ្ទាំងគំនូរ Saori Hara ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺអំពើចោរកម្មធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ថៃមួយរូបថែមទៀត។
លោក Suphat Saguandeekul ដែលកាលនោះជាអគ្គនាយករងនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ប្រទេសថៃ បានលួចផ្ទាំងគំនូរចំនួន៣ ហើយ១ក្នុងចំណោមនោះជារូប Saori Hara ពីសណ្ឋាគារមួយកន្លែងនៅទីក្រុងក្យូតូ ប្រទេសជប៉ុន អំឡុងពេលលោកកំពុងធ្វើដំណើរពាណិជ្ជកម្មនៅទីនោះ។ រឿងរ៉ាវនេះបានកើតឡើងកាលពីកំឡុងដើមឆ្នាំ២០១៧កន្លងទៅ។ តម្លៃសរុបនៃផ្ទាំងគំនូរទាំង៣ប្រហែលជា ៤៦៥០បាត ស្មើនឹងជាង ១០០ដុល្លារ។ លោក Suphat ត្រូវឃាត់ខ្លួនពេលបម្រុងរៀបចេញពីសណ្ឋាគារ។ យ៉ាងណាមិញ ព្រះរាជអាជ្ញា ក៏ដូចជាប៉ូលិសជប៉ុន បានសម្រេចដោះលែងលោកវិញ ដោយចាត់ទុកថាវាជាបទល្មើសមជ្ឈិមមិនត្រៀមទុកជាមុន និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ប៉ុន្តែលោក Suphat ត្រូវសងសំណងខូចខាតទៅឲ្យខាងសណ្ឋាគារវិញ។
ក្រោយកើតរឿងហេតុប៉ុន្មានថ្ងៃ លោក Suphat Saguandeekul បានប្រកាសលាលែងពីតំណែង និងធ្វើការសុំទោសជាសាធារណៈទៅកាន់មហាជន។ បន្ថែមពីនេះ លោកបានបញ្ជាក់ថា ការធ្វើរឿងមិនគប្បីនេះដោយសារលោកស្ថិតនៅក្រោមស្ថានភាពស្រវឹងមិនដឹងអី។ មុនកើតហេតុ លោកបានទទួលទានស្រាជាមួយមិត្តភក្ដិជាជនជាតិជប៉ុន ហើយលោកពិតជាស្រវឹងខ្លាំងណាស់។
សូមបញ្ជាក់ថា ការលាលែងពីតំណែងរបស់លោក Suphat ធ្វើឡើងមុនការកំណត់ ដោយដំបូងឡើយលោកគ្រោងឈប់ពីជួររដ្ឋាភិបាលនៅខែកញ្ញា ឆ្នាំ២០១៧ តែក្រោយកើតមានព័ត៌មានខាងលើ លោកក៏សម្រេចឈប់មុនពេលចំនួន៨ខែ។ លោក Suphat បានចូលបម្រើការជាមន្ត្រីថៃអស់រយៈពេល ៣៣ឆ្នាំ៕