ធ្វើ​តែ​រឿង​១​នេះ​ឲ្យ​បាន​១០ថ្ងៃ​ជាប់​គ្នា ទោះមិន​ចង់​ស្រក ក៏​ពិបាកណាស់​ដែរ!

  • 2020-10-08 06:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិធី​សម្រក​ទម្ងន់​មាន​ច្រើន​របៀប​ច្រើន​សណ្ឋាន​ទៅ​តាម​មនុស្ស​ម្នាក់ៗ។ អ្នក​ខ្លះ​ជ្រើស​យក​ការ​តម​អាហារ អ្នក​ខ្លះ​ចាប់​យក​វិធី​ហាត់​ប្រាណ។ យ៉ាង​ណា​មិញ ប្រហែល​ជា​​​មាន​មនុស្ស​មិន​ច្រើន​នាក់​នោះ​ទេ ដែល​យក​ទឹក​ជា​វិធី​​បញ្ចុះ​គីឡូ។ បើ​តាម​​ការ​លើក​ឡើង​របស់​ទំព័រ​ហ្វេសប៊ុក​សុខភាព Health+ បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​ទឹក​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ជម្រុះ​ចោល​ជាតិ​ខ្លាញ់​មិន​ល្អ​ចេញ​ពី​​រាងកាយ។

ទឹក​គឺ​ជា​សារធាតុ​ចាំបាច់​ខ្វះ​មិន​បាន​សម្រាប់​​រាងកាយ​មនុស្ស ដោយ​ក្នុង​នោះ​តម្រង់​នោម​ត្រូវ​ការ​សារធាតុ​ទឹក​៧៩% សាច់​ដុំ​​៧២% បេះដូង​៧៣% ឈាម​៨៥% សួត​៨៣% និង​ខួរក្បាល​៩០%។ ពេល​ខ្លះ​​យើង​អាច​យល់​ច្រឡំ​ថា​ឃ្លាន ដោយ​ត្រូវ​ញ៉ាំចំណី​ជា​ចាំ​បាច់​ដើម្បី​ទ្រទ្រង់​រាងកាយ តែ​បើ​តាម​ពិត​ទៅ វា​​អាច​ជា​តម្រូវ​ការ​ទឹក​នៃ​រាងកាយ​នោះ​ទេ។ ក្នុង​ករណី​អ្នក​មិន​បាន​ផឹក​ទឹក​គ្រប់គ្រាន់ នោះ​នឹង​កើត​មាន​ការ​រំខាន​មួយ​ចំនួន​ដល់​​ប្រព័ន្ធ​មុខងារ​ដំណើរការ​នៃ​រាងកាយ។

ទឹក​អាច​ដុត​បំផ្លាញ​កាឡូរី ចុះ​ត្រូវ​​ផឹក​ទឹក​យ៉ាង​ដូចម្ដេច​ទើប​អាច​សម្រក​ទម្ងន់​បាន? បើ​តាម Health+ បាន​លើក​ឡើង​ពី​របៀប​ញ៉ាំ​ទឹក​ចំនួន ៥ ដូច​ខាង​ក្រោម៖

១. ផឹក​ទឹក​ចំណុះ ២៥០​មីលីលីត្រ​នៅ​ពេល​ពោះ​ទទេ​ក្រោយ​ភ្ញាក់​ពី​ដំណេក

២. ផឹក​ទឹក ២៥០ ទៅ ៥០០​មីលីលីត្រ ឲ្យ​បាន​១​ម៉ោង​មុន​អាហារ​ព្រឹក

៣. ផឹក​ទឹក ១០០ ទៅ ២០០​មីលីលីត្រ ក្រោយ​ផឹក​កាហ្វេ​ឬ​តែ

៤. ផឹក​ទឹក ២៥០ ទៅ ៥០០​មីលីលីត្រ ឲ្យ​បាន​២០​នាទី​មុន​ពេល​បរិភោគ​អាហារ​ណា​មួយ

៥. ផឹក​ទឹក ៣០០ ទៅ ៦០០​មីលីលីត្រ​​រយៈពេល​២​ម៉ោង​មុន​ចូល​គេង

ក្រោយ​អនុវត្ត​វិធី​ខាង​លើ​បាន​រយៈពេល​១០​ថ្ងៃ​ជាប់​គ្នា អ្នក​ប្រាកដ​ជា​ឃើញ​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាក់​ជា​មិន​ខាន៕

ប្រភព៖ Health+ ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;