Apple អាចនឹងឡើងមកលេខ២នៅឆ្នាំក្រោយ ចំណែកលេខ៣វិញ…
- 2020-10-08 02:30:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple អាចនឹងឡើងមកលេខ២នៅឆ្នាំក្រោយ ចំណែកលេខ៣វិញ…
ចន្លោះមិនឃើញ
ក្រោយពីឆ្លងកាត់ការធ្លាក់ចុះរយៈពេល ៣ឆ្នាំជាប់គ្នាគឺ ២០១៨ ដល់ ២០២០ ទីផ្សារស្មាតហ្វូនសកលលោករំពឹងថានឹងមានកំណើនឡើងវិញនៅឆ្នាំ ២០២១ ខាងមុខនេះ ដោយសារភាពរីកច្រើននៃរចនាសម្ព័ន្ធ 5G ក្នុងប្រទេសធំៗដូចជានៅជប៉ុន អឺរ៉ុប និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវ Digitimes Research។
Samsung និង Apple នឹងអាចកាន់កាប់តំណែងកំពូលទាំងពីរនៅឆ្នាំ ២០២១ ហើយតាមពីក្រោយដោយ OPPO, vivo និង Xiaomi។ ក្រុមហ៊ុន Transsion ដែលមានមូលដ្ឋាននៅប្រទេសចិនកាន់កាប់ម៉ាក Tecno, Itel និង Infinix នឹងឈរនៅលំដាប់ថ្នាក់លេខ៦។ ចំណែក Huawei ដែលត្រូវរងទារុណកម្មពីសហរដ្ឋអាមេរិករំពឹងថាស្ថិតនៅលំដាប់ថ្នាក់លេខ៧។
Digitime បានធ្វើការប៉ាន់ស្មានថានៅឆ្នាំ ២០២០ ចំនួនលក់ស្មាតហ្វូន 5G នៅទូទាំងសកលលោកនឹងមានប្រមាណជាង ២០០លានគ្រឿង ហើយនឹងមានកំណើនដល់ជាង ១,២២ពាន់លានគ្រឿងនៅឆ្នាំ ២០២៥ ខាងមុខ៕