អស្ចារ្យ​ណាស់!​ ត្រឹម​វ័យ​១៨​ឆ្នាំ​ ជេសា​ ខាន់​ បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​ខ្ពស់​បំផុត​ក្នុង​ ជឺជីតស៊ូ​

  • 2020-10-08 03:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


កីឡា​ការិនី​ឆ្នើម​ និង​ជា​ម្ចាស់​មេដាយ​មាស​២គ្រឿង​ កីឡា​អាស៊ី​ កីឡា​ស៊ីហ្គេម​ តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ជេសា​ ខាន់​ មាន​វ័យ​ត្រឹម​១៨​ឆ្នាំ​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​ លើ​ប្រភេទ​កីឡា​ ជឺជីតស៊ូ (jiujitsu) នាពេលថ្មីៗ​នេះ ។​

រូបភាពពេលទទួលទទួលខ្សែក្រវាត់ខ្មៅ

កីឡា​ការិនី​ ជេសា​ ខាន់​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​ទទួល​បាន​ការ​ដំឡើង​កម្រិត​ខ្សែក្រវាត់​ខ្មៅ​នា​ពេល​ថ្មីៗ​នេះ។​ ចាប់​ពី​ខ្សែក្រវាត់​ពណ៌​ត្នោត​មក​ដល់​ខ្សែក្រវាត់​ខ្មៅ​នេះ​រូប​គេ​ហ្វឹកហាត់​អស់​រយៈពេល​១០​ខែ​ និង​បាន​ឆ្លង​កាត់​ការ​ប្រកួត​ជា​បន្តបន្ទាប់។​

ជេសា ខាន់ ពេលនៅខ្មែរ

ម្ចាស់​មេដាយ​មាស​កម្រិត​ពិភពលោក​ជា​ច្រើន​គ្រឿង​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា ​កញ្ញា​ពិត​ជា​សប្បាយ​ចិត្ត​មែនទែន​ដែល​អាច​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​ត្រឹម​វ័យ​ក្មេង​១៨ ​លើ​ប្រភេទ​កីឡា​ជឺជីតស៊ូ​ នេះ។​ ភាព​ជោគជ័យ​ទាំង​នេះ​គឺ​ជា​ការ​ខំប្រឹង​ប្រែង​ឥត​ឈប់ឈរ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ។​

ជេសា ពេលឈ្នះមេដាយជូនកម្ពុជា

រំលឹក​ដែរ​ថា​ ជេសា​ ខាន់​ ជា​កីឡា​ការិនី​ខ្មែរ-អាមេរិក​ ដែល​ឈ្នះ​មេដាយ​មាស​កម្រិត​ពិភពលោក​ជា​ច្រើន​គ្រឿង​លើ​ប្រភេទ​កីឡា​ជឺជីតស៊ូ​នេះ។​ ជេសា​ ធ្លាប់​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ២ដង​ ហើយ​ឈ្នះ​មេដាយ​មាស​ទាំង​២ដង​ ទី១​ កីឡា​អាស៊ី​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ទី២​ កីឡា​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ប្រទេស​ហ្វីលីពីន។​ បច្ចុប្បន្ន​កីឡា​ការិនី​រូប​នេះ​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក៕​

អត្ថបទ៖ នួន ស៊ីណា​

;