ប្រទេស៥ ដែលអត់មានព្រលានយន្តហោះ
- 2020-10-08 08:35:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេស៥ ដែលអត់មានព្រលានយន្តហោះ
ចន្លោះមិនឃើញ
ប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោកនាពេលបច្ចុប្បន្ន គឺសុទ្ធតែមានព្រលានយន្តហោះ យ៉ាងហោចណាស់ក៏មានមួយផងដែរ។ ដោយឡែកប្រទេសទាំង៥ខាងក្រោមនេះ គឺមិនមានព្រលានយន្តហោះឡើយ ដោយហេតុផលដ៏ចម្បងនោះគឺដោយសារតែផ្ទៃដីតូចពេក។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
សូមមើលខាងក្រោម៖
១. វ៉ាទីកង់៖ ជាប្រទេសដែលតូចជាងគេបង្អស់ក្នុងពិភពលោក ដែលព័ទ្ធជុំវិញដោយប្រទេសអ៊ីតាលី។ បើលោកអ្នកចង់ទៅវ៉ាទីកង់ គឺត្រូវធ្វើដំណើរទៅចុះចតនៅព្រលានយន្តហោះក្រុងរ៉ូម ប្រទេសអ៊ីតាលីជាមុនសិន រួចជិះរថយន្តបន្តជិត ៣០គីឡូម៉ែត្រ នឹងទៅដល់ទីនោះហើយ។
២. ម៉ូណាកូ៖ ជាប្រទេសតូចបំផុតលំដាប់ទី២ ក្នុងពិភពលោក។ ប្រទេសនេះ ស្ទើរតែព័ទ្ធជុំវិញដោយប្រទេសបារាំង ដោយសល់មួយផ្នែកតូចជាប់សមុទ្រមេឌីទែរ៉ាណេ។ ចង់ទៅម៉ូណាកូ អាចជិះទូកក៏បាន ឬជិះរថយន្តប្រហែលកន្លះម៉ោង ចេញពីព្រលានយន្តហោះ Nice cote d’Azur ប្រទេសបារាំង។
៣. សាន់ ម៉ារីណូ៖ ជាប្រទេសតូចជាងគេលំដាប់ទី៥ ក្នុងពិភពលោក។ មិនខុសគ្នាពីវ៉ាទីកង់នោះទេ បើលោកអ្នកចង់ទៅ សាន់ ម៉ារីណូ គឺត្រូវចុះចតនៅព្រលានយន្តហោះ Federico Fellini ក្នុងប្រទេសអ៊ីតាលីជាមុនសិន រួចជិះរថយន្តប្រហែលកន្លះម៉ោង នឹងទៅដល់ទីនោះហើយ។
៤. អង់ដូររ៉ា (Andorra)៖ ជាប្រទេសតូចមួយនៅស្ថិតនៅចន្លោះព្រំដែនរវាងបារាំង និងអេស្បាញ។ ប្រទេសនេះ ព័ទ្ធជុំវិញដោយភ្នំ និងមិនមានព្រលានយន្តហោះផ្ទាល់ខ្លួនឡើយ ប៉ុន្តែមិនមែនជាបញ្ហាទេ ព្រោះថា គេអាចចុះចតនៅព្រលានយន្តហោះបារាំង ឬ អេស្ប៉ាញ និងជិះរថយន្តបន្តដល់ប្រទេសនេះ ចំណាយពេលត្រឹម ៣ម៉ោងប៉ុណ្ណោះ។
៥. លិចតិនស្តាញ៖ ក៏ជាប្រទេសដ៏តូចមួយនៅអឺរ៉ុបដែរ ស្ថិតនៅចន្លោះប្រទេស្វីស និងអូទ្រីស។ ដើម្បីទៅដល់ប្រទេសនេះ គេអាចជិះទូក ឬរថយន្ត ចេញពីព្រលានយន្តហោះ St. Gallen Altenrhein ក្នុងប្រទេសស្វីស ចម្ងាយមិនដល់ ៤០គីឡូម៉ែត្រឡើយ៕