Toyota RAV4 ឆ្នាំ២០២១ ធូរបំផុតចាប់ពីខ្ទង់ ២ម៉ឺនដុល្លារ

  • 2020-10-09 02:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota បានពង្រីកត្រកូល RAV4 កាន់តែធំជាងមុនសម្រាប់ឆ្នាំ២០២១ នេះ ដោយប្រកាសចេញ RAV4 Hybrid XLE Premium ថែមមួយម៉ូដែលទៀត។

រថយន្ត Toyota RAV4 Hybrid XLE Premium នឹងស្ថិតនៅចន្លោះម៉ូដែល XLE និង XSE ហើយមានតម្លៃចាប់ពី ៣២ ៥០០ដុល្លារ ដោយមានបំពាក់ Option មកល្អគ្រាន់បើដែរ ដូចជា ចង្កៀងមុខ LED, ដំបូល Moonroof, ឃ្លុបក្រោយអូតូ, យ៉ាន់ Alloy ១៨អ៊ីញ, ដៃចង្កូតស្រោបស្បែក, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់, កុងទ័រ ៤,២អ៊ីញ និងអេក្រង់កម្សាន្ត ៧អ៊ីញ អាចភ្ជាប់មុខងារ Android Auto, Apple CarPlay និង Amazon Alexa ផងដែរ។

RAV4 Hybrid XLE Premium នេះនឹងបំពាក់ម៉ាស៊ីន Plug-in Hybrid ដូច RAV4 Prime គឺម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ គួបផ្សំនឹងកញ្ចប់អាគុយ Hybrid មួយ និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៣០២សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ថែមទាំងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦៨គីឡូម៉ែត្រទៀតផង។

គួរឲ្យដឹងថា រថយន្ត Toyota RAV4 ស៊េរីឆ្នាំ២០២១ ម៉ូដែលថោកបំផុត (Base Model) មានតម្លៃចាប់ពី ២៦ ០៥០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;