អ្នកជំនាញចេញមកវិភាគថា Lisa កែកុនមុខអស់ជិត ៤ម៉ឺនដុល្លារ
- 2020-10-09 03:42:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញចេញមកវិភាគថា Lisa កែកុនមុខអស់ជិត ៤ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
Lorry Hill គឺជាឈ្មោះអ្នកផលិតវីដេអូម្នាក់នៅលើ YouTube ដែលបានចំណាយពេលស្ទើរមួយជីវិតក្នុងពិភពសម្រស់ ការផាត់មុខ និងដឹងអំពីការវះកាត់កែសម្ផស្សស្ទើរគ្រប់ប្រភេទផងដែរ។ តាមរយៈជំនាញដែលខ្លួនមាន Lorry បានបង្កើតនូវវីដេអូដែលវិភាគលើទម្រង់មុខ និងដងខ្លួនតារាល្បីៗ ដើម្បីឲ្យទស្សនិកជនបានដឹងថាទម្រង់មុខ ឬដងខ្លួនរបស់តារាល្បីមួយចំនួនមានឆ្លងកាត់ការកែកុនត្រង់ផ្នែកណាខ្លះ។
កាលពីដើមខែកញ្ញាកន្លងទៅ Lorry បានបញ្ចេញវីដេអូមួយដែលបានវិភាគលើទម្រង់មុខ Lisa Manoban សមាជិកក្រុមចម្រៀង BLACKPINK ដែលជាវីដេអូវិភាគលើតារាកូរ៉េខាងត្បូងដំបូងបំផុត។
ក្នុងវីដេអូ Lorry បានរៀបរាប់ថា Lisa បានធ្វើការកែកុនលើទម្រង់ភ្នែក, ការកែកុនច្រមុះចំនួនបីលើក, ការលើកបបូរមាត់, លើកផ្នែកចំហៀងនៃបបូរមាត់, ការចាក់បបូរមាត់ឲ្យរីក, ការបណ្ដុះចង្កា, ការកែកុនធ្មេញ, ការបូមខ្លាញ់មុខ និងចាក់ថ្គាមឲ្យចេញរាងផងដែរ។ សរុបជារួមការចំណាយលើការកែកុននេះគឺប្រមាណ ៣៩ ៩០០ដុល្លារ ដោយការកែកុនច្រមុះចំនួន៣លើកអស់ថ្លៃ ១៨ ០០០ដុល្លារ ជាការចំណាយថ្លៃជាងគេ។
វីដេអូវិភាគលើ Lisa អាចទាក់ទាញចំនួនទស្សនាបានយ៉ាងច្រើន ដោយបានជិត ៥០ម៉ឺនទស្សនាគិតត្រឹមបច្ចុប្បន្ននេះ។ គេសង្កេតឃើញដែរថាវីដេអូនេះមានចំនួន Dislike រហូតដល់ខ្ទង់ ១,៥ម៉ឺនដង ដែលទំនងជាការបង្ហាញការមិនចេញចិត្តពីសំណាក់អ្នកគាំទ្រ Lisa៕