Messi ប៉េណាល់ទី១គ្រាប់​ ​ជួយ​ក្រុម​​ឈ្នះ​ ​អេក្វាឌ័រ​​ វគ្គ​ជម្រុះ World Cup 2022

  • 2020-10-09 04:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ អាហ្សង់ទីន​ ​អាច​យក​ឈ្នះ ​អេក្វាឌ័រ ​ពី​ការ​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ(ប៉េណាល់ទី)​ដោយ​ប្រធាន​ក្រុម Lionel Messi លទ្ធផល​ចប់​ប្រកួត​ ១-០ យក​បាន៣ពិន្ទុ​ដំបូង​ពី​ការ​ប្រកួត​​​​ ​វគ្គ​ជម្រុះ World Cup 2022 ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង ​(CONMEBOL) ។

Lionel Messi
១ គ្រាប់​របស់ Messi ​នោះ​ ​ជា​គ្រាប់​ទី ៧១ ​ឲ្យ​ជម្រើស​ជាតិ​ ​ជា​កំណត់ត្រា​អ្នក​ស៊ុត​បាន​ច្រើន​ជាង​គេ​ទី ២ ​តាម​ពី​ក្រោយ​ Pele ​រក​បាន ៧៧ គ្រាប់​ ​ជា​​អ្នក​ស៊ុត​បាន​ច្រើន​ជាង​គេ​​​ ​ក្នុង​ប្រវត្តិសាស្រ្ត​ក្រុម​តំបន់ ​(CONMEBOL) ។

ក្រោយ​ចប់​ប្រកួត ៣ គូ​យប់​មិញ អ៊ុយ​រ៉ុយ​ហ្គាយ​ ​យក​ឈ្នះ​ ឆឺលី(២-១) ​ឯ អាហ្សង់ទីន​ ​​ឈ្នះ ​អេក្វាឌ័រ(១-0) ចំណែក​បារ៉ាហ្កាយ ស្មើ ប៉េរូ ​(២-២)។ បច្ចុប្បន្ន​នេះ ក្រុម​​ឈរ​កំពូល​តារាង​មាន អ៊ុយ​រ៉ុយ​ហ្គាយ និង អាហ្សង់ទីន។ ស្អែក​នេះ កូឡុំប៊ី ប៉ះ វេណេស៊ូអេឡា រីឯ ប្រេស៊ីល ប៉ះ ប៊ូលីវែរ ៕

ក្រោយ​ចប់​ប្រកួត ៣ គូ​យប់​មិញ

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;