រូត​រះឡើងកន្លែង​មាន​តិច! ​KOOMPI បើក​​ Free ​ឲ្យ​អ្នក​តម្លើង កុំព្យូទ័រ​យួរដៃ​របស់​អ្នក​ដោយ​ផ្ទាល់​

  • 2020-10-09 06:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ថ្មីៗ​នេះ​ ​ក្រុម​ការងារ​ផលិត​កុំព្យូទ័រ​ Koompi ​បាន​ជូន​ដំណឹង​ដ៏​ពិសេស​មួយ​គឺ អញ្ជើញ​អ្នក​ទាំងអស់​គ្នា ​មក​សាកល្បង​នូវ​បទពិសោធន៍ថ្មី ដោយ​តម្លើង កុំព្យូទ័រយួរដៃរបស់អ្នកដោយផ្ទាល់ ​នៅ​ការិយាល័យ​របស់ KOOMPI ផ្ទាល់​គឺ គម្ពី​ផ្ទះ​បុរាណ។

សកម្មភាពតម្លើងកុំព្យូទ័រ KOOMPI E11​ /រូបថត៖ fb/Koompi
សម្រាប់​អ្នក​ដែលបានបញ្ជាកម្មង់ [KOOMPI E11](https://koompi.com/?fbclid=IwAR2fkNYvh4zkMd64w-WtW4jKOtJ3b7m4DUSsGGesGdy6UnF0DX9MPxk4Pjw) ឬ អ្នក​ដែល​មិន​បាន​កម្មង់ ក៏​អាចចូលរួមបានដូចគ្នា តែ​កន្លែង​មាន​កំណត់ ​ដូច្នេះ​ហើយ សូម​ប្រញាប់​ចុះ​ឈ្មោះ​បន្តិច​ណា។

កាលបរិច្ឆេទ​បើក​ទទួល​ភ្ញៀវ​ពី​ថ្ងៃ​ទី ១២ ដល់ ១៤ ខែតុលា ឆ្នាំ ២០២០ ចាប់​ពី​​ម៉ោង ១០ ព្រឹក​ដល់ ១២ ថ្ងៃ​ត្រង់។ រីឯ អ្នកដែលកម្ម៉ង់ទិញ E11 រួចហើយ នឹងទទួលបានកុំព្យូទ័រ​ នៅថ្ងៃទី ១០ តុលា ឆ្នាំ ២០២០ ។

-ទីតាំងការិយាល័យ KOOMPI Boran & Research Lab

-​បើចាប់អារម្មណ៍អាចបំពេញឈ្មោះនៅក្នុង form ខាងក្រោម៖ http://bit.do/assemble-e11

ស្ថាបនិកកុំព្យូទ័រ KOOMPI កំពុងណែនាំ​ដល់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;