អាជ្ញាធរខេត្តបាត់ដំបង ប្រាប់ឲ្យពលរដ្ឋនៅតាមបដងស្ទឹងសង្កែប្រុងប្រយ័ត្នទឹកជន់ឡើង
- 2020-10-09 06:17:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរខេត្តបាត់ដំបង ប្រាប់ឲ្យពលរដ្ឋនៅតាមបដងស្ទឹងសង្កែប្រុងប្រយ័ត្នទឹកជន់ឡើង
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ៩ តុលា នេះបានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញ។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
អាស្រ័យដូចនេះ អាជ្ញាធរនឹងត្រូវបើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង