ខេត្តពីរនៅកម្ពុជា កំពុងទទួលរងឥទ្ធិពលព្យុះ ប៉ះពាល់ដោយជំនន់ទឹកភ្លៀង
- 2020-10-09 07:22:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តពីរនៅកម្ពុជា កំពុងទទួលរងឥទ្ធិពលព្យុះ ប៉ះពាល់ដោយជំនន់ទឹកភ្លៀង
ចន្លោះមិនឃើញ
ខេត្តចំនួនពីរគឺខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានទទួលរងឥទ្ធិពលព្យុះភ្លៀងធ្វើឱ្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសាស្រ្តមួយចំនួន រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ជួយសង្គ្រោះ។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។
ដូចគ្នានេះដែរ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ក៏មានក្រុង-ស្រុកមួយចំនួនរងឥទ្ធិពលព្យុះភ្លៀងដែលបង្កឱ្យមានជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សហការជាមួយមន្ត្រីអាជ្ញាធរខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព។
អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងពោធិ៍សាត់ មេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើងខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ។ គិតត្រឹមថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២០ ព្រឹកវេលាម៉ោង ៧:៣០នាទី ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ក្រុង ទឹកមានសន្ទុះឡើងបន្ត និងសឹ្ទងក្រវាញ កម្ពស់កើនឡើង (សឹ្ទងអារ៉ៃស្រក បន្តិច និងសឹ្ទងវាលវែងបានស្រក) ៕