ឡាន Lexus ៣ម៉ូដែល នឹងលែងមានលក់ក្នុងប្រទេសនេះ

  • 2020-10-09 07:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ថ្មីៗនេះមានរបាយការណ៍មួយអះអាងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Lexus នឹងឈប់លក់រថយន្ត ៣ម៉ូដែលសម្រាប់ទីផ្សារប្រទេសអង់គ្លេស គឺ CT, IS និង RC។

គេហទំព័រ Autocar អះអាងថា បានទទួលការបញ្ជាក់ពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Lexus ផ្ទាល់ ដោយពួកគេឈប់នាំចូលឡានទាំង ៣ ម៉ូដែលខាងលើនោះបាត់ទៅហើយ។

គួរឲ្យដឹងថា Lexus CT គឺជារថយន្ត Hybrid ខ្នាតតូច ដែលត្រូវបានដាក់លក់ក្នុងតម្លៃ ៣៣ ៨០០ដុល្លារ សម្រាប់ប្រភេទធម្មតា និង ៣៦ ៧០០ដុល្លារ សម្រាប់ប្រភេទ F Sport។ វាត្រូវបានផលិតដោយប្រើគ្រោងឆ្អឹងដូចរថយន្ត Toyota Prius ស៊េរីចាស់ដែរ។

ចំណែកឯរថយន្ត Lexus IS វិញ ត្រូវបានដាក់លក់ក្នុងតម្លៃ ៤២ ៩០០ដុល្លារ ខណៈប្រភេទ F Sport គឺឡើងដល់ ៤៧ ៦០០ដុល្លារ។ វាគឺជាគូប្រជែងរបស់ BMW 3-Series។

ដោយឡែកចំពោះ Lexus RC វិញ មានតម្លៃ ៥២ ៧៥០ដុល្លារ និង ៥៦ ៩០០ដុល្លារ សម្រាប់ប្រភេទ F Sport ខណៈ RC F វិញគឺមានតម្លៃដល់ ៨១ ៥០០ដុល្លារ។ ក្នុងនោះវាក៏មានប្រភេទ RC Carbon និង Track Edition ដែរ ដោយមានតម្លៃ ៩០ ៥០០ដុល្លារ និង ១០៣ ៤០០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

;