ដឹងលទ្ធផលនៃការចរចារវាងអាមេនី និងអាហ៊្សែបៃហ្សង់ដែលកំពុងផ្ទុះសង្គ្រោមនឹងគ្នាហើយ

  • 2020-10-10 02:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អាមេនី និង​អាហ៊្សែបៃហ្សង់ បាន​ព្រមព្រៀង​ទទួលយកបទឈប់បាញ់​នៅតំបន់ជម្លោះ Nagorno-Karabakh បន្ទាប់ពីបានធ្វើការចរចាគ្នា​អស់​រយៈពេល ១០ម៉ោង នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។

ការចរចាគ្នានេះ មានការចូលរួមពី​រដ្ឋមន្រ្តីការបរទេសអាមេនី និង​រដ្ឋមន្រ្តីការបរទេសអាហ៊្សែបៃហ្សង់ ដែលមានរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ជាអ្នកសម្របសម្រួល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

លោក Sergey Lavrov រដ្ឋមន្រ្តី​ការបរទេសរុស្ស៊ី បាន​ថ្លែងបញ្ជាក់​ថា បទឈប់បាញ់នេះ ចាប់ផ្តើម​អនុវត្តពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២០។ ភាគីទាំងពីរ នឹងប្តូរឈ្លើយសឹក និងសាកសពទាហាននឹងគ្នា ដែលស្របតាម​គោលការណ៍​របស់​គណៈកម្មាធិការកាកបាទក្រហម​អន្តរជាតិ។

លោកបន្តថា ប្រទេសទាំងពីរ​នឹងធ្វើកិច្ចចរចាជាបន្តបន្ទាប់ថែមទៀត ដើម្បីឈានដល់ការ​សម្រេច​ការដោះស្រាយជម្លោះ​ដោយសន្តិវិធី៕

ប្រភព៖ Sputnik News

អត្ថបទថ្មី
;