ម្នាក់នេះហើយ​បោះ​បាល់​ឲ្យ Haaland ​ស៊ុត​ Hat-trick ​ដំបូង​បំផុត ជូនជម្រើសជាតិ ន័រវេស[វីដេអូ]

  • 2020-10-12 02:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Erling Haaland​ ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ ៣ គ្រាប់​ម្នាក់​ឯង​ក្នុង​ចំណោម​គ្រាប់​បាល់​ឈ្នះ ៤-០ ​រវាង​ជំនួប​ក្រុម​បាល់​ទាត់​ជម្រើសជាតិ​ ន័រវេស ទល់​នឹង រ៉ូមានី ។

Haaland​ និង Martin /រូបភាព៖ FIFA
ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Borussia Dortmund រូប​នេះ ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ ៦ ដង​ស៊ុត​ចូល ៦ គ្រាប់។ ចំណែក​មិត្តរូម​ក្រុម​លេច​ធ្លោ​ម្នាក់​ទៀត​ជាកីឡាករ​ Martin Ødegaard របស់ Real Madrid ជា​អ្នក assist ឲ្យពីរគ្រាប់បើកឆាក។

ត្បិត​ថា ​កាលពីថ្ងៃព្រហស្បត្តិកន្លងទៅ ន័រវេស​ ធ្លាក់ចេញ​​ពី​វគ្គ​ជម្រុះ Euro 2021 ក៏ពិតមែន តែក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ ន័រវេស កំពុង​​តែលេចធ្លោ នៅពានរង្វាន់ Nations League លីគ B ពូល 1 បច្ចុប្បន្ន ន័រវេស ឈរលេខ២ មាន៦ពិន្ទុក្រោយ៣ ប្រកួតកន្លងមក (ឈ្នះ២ចាញ់១) ៕

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោម៖

រូបភាព៖ Nations League

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;