គេប្រទះឃើញអ្វី​ពេលបើក​ក្តារមឈូស អាយុកាលជាង ២៥០០ឆ្នាំ? (មានវីដេអូ)

  • 2020-10-12 03:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបុរាណវិទូ បាន​បើកក្តារមឈូស​បុរាណ​ប្រមាណ ៥៩​ ដែលមាន​អាយុកាល​ជាង ២៥០០​ឆ្នាំ នៅជិត​ក្រុងគែរ ប្រទេស​អេហ្ស៊ីប កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ​២០២០។ អ្វីដែលគេបានឃើញភាគច្រើន​នៅក្នុង​ក្តារមឈូស​ទាំងនេះ គឺជា​សាកសព​មុំាមី។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

​ក្តារមឈូស​ទាំង​នេះ គឺជា​របស់​បព្វជិត មន្រ្តី​ជាន់ខ្ពស់ និង​វរជន​ជាដើម ក្នុងសម័យនោះ ដោយពួកគេ​អាចនឹង​ត្រូវបញ្ចុះ​សព​ដ៏ពេញនិយម​ គឺការ​អប់សាកសព។

គ្រប់​ក្តារមឈូសទាំងអស់ គឺសុទ្ធតែនៅមាន​សភាពល្អ និងបន្សល់ជាមួយសិលាចារិកដែលមិនទាន់ខូចខាតផងដែរ។

លោក Khalid El-Enany រដ្ឋមន្រ្តី​ក្រសួង​បុរាណវត្ថុអេហ្ស៊ីប បាន​ថ្លែងថា ក្រុម​អ្នកស្រាវជ្រាវបាន​រកឃើញ​អំពីសញ្ញា​នៃការធ្វើពិធីបូជាសព​នៅលើក្តារមឈូសទាំងនេះ។ លោកបន្តថា កូវីដ១៩ មិនអាច​ឃាំងឃាត់អ្នកស្រាវជ្រាវ​ពីការបើក​កកាយអាថ៌កំបាំងនៃក្តារមឈូស​ក្នុងអតីតកាលដ៏រុងរឿង​របស់ខ្លួនបានឡើយ៕

​សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ RT

អត្ថបទថ្មី
;