ប្រពន្ធ​ David Beckham គឺ​ជា​តារា​​ស្រីរក​ចំណូល​បាន​ច្រើន​បំផុត​ចក្រភព​អង់គ្លេស​ឆ្នាំ ២០២០

  • 2020-10-12 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ស្រី Victoria Beckham និង​ផលិតករ​កម្មវិធី Simon Cowell គឺ​ជា​សិល្បករ​ជួរ​មុខ​ទាំង​២​របស់​ប្រទេស​អង់គ្លេស​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត ទោះ​បី​ជា​កំពុង​ស្ថិត​ក្នុង​រដូវ​កូវីដ​ក៏​ដោយ។

បណ្ដាញ​ព័ត៌មាន Daily Mail បាន​រាយការណ៍​ថា​តារា​ចម្រៀង និង​អ្នក​ច្នៃ​ម៉ូដ​ជើង​ចាស់ Victoria Beckham និង​អ្នក​ផលិតកម្មវិធី Simon Cowell គឺ​ជា​តារាជួរ​មុខ​ចក្រភព​អង់គ្លេស​២​ រូប​​ដែល​រក​បាន​ចំណូល​ច្រើន​ជាង​គេ​សម្រាប់ ១២​ខែ​ចុង​ក្រោយ​នេះ ដោយ​ពួក​គេ​រក​បាន​​៣៤​លាន​ផោន (៤៣​លាន​ដុល្លារ) រៀង​ៗ​ខ្លួន។ ​អ្នក​ទាំង ២​ក៏​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១២​ ក្នុង​ចំណោម​តារា​មាន​ជាង​គេ​ទាំង​១០០​លើ​លោក​ផង​ដែរ។

តាម​នោះ​ដែរ ប្រពន្ធ​របស់​អតីត​កំពូល​កីឡាករបាល់​ទាត់ David Beckham រក​ចំណូល​គោល​បាន​ពី​ការ​លក់​សម្លៀកបំពាក់ និង​គ្រឿង​សំអាង​ប្រេន​ផ្ទាល់​ខ្លួ​​ន​របស់​នាង។ ដោយ​ប្រេន​ទាំង​២​របស់​អ្នក​ម្ដាយ​កូន ៤​សំដៅ​ដល់​អតិថិជន​អភិជន ដោយ​គ្រឿង​សំអាង​របស់​ស្រី​ស្អាត​រូ​ប​នេះ មាន​តម្លៃ​ពី ១៤០​ ទៅ​២១០​ដុល្លារ​ក្នុង​១​មុខ។ រីឯ​ផលិតករ​កម្មវិធី Got Talent រក​ចំណូល​គោល​បាន​ពី​ការ​ទិញ​លក់​អចលនទ្រព្យ។

យោង​តាម​បណ្ដាញ​ព័ត៌មាន Mirror ទ្រព្យសរុប​របស់​គ្រួសារ Beckham មាន​ចំនួន ៤០០​លាន​ដុល្លារ តែ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ចំណូល​របស់​ពួក​គេ​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ដោយ​សារ កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ទាំង​២​មិន​ល្បី​ដូច​មុន៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;