គម្រោងអាទិភាព​ដែលកម្ពុជានឹង​ប្រើប្រាស់​កម្ចី និងជំនួយពី​ចិន ក្នុងឆ្នាំ​២០២០នេះ

  • 2020-10-12 03:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងជំនួប​ជាមួយលោក វ៉ាង យី រដ្ឋមន្រ្តី​ក្រសួងការបរទេសចិន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២០ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា ការប្រើប្រាស់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង សម្រាប់​បេក្ខភាព​គម្រោងអាទិភាពឆ្នាំ២០២០ រួមមាន៖

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

  • គម្រោងត្រៀមចុះហត្ថលេខា

-គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។

-គម្រោងសាងសង់ផ្លូវជាតិលេខ71C

-គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧

-គម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករ។

  • គម្រោងដែលកំពុងរៀបចំ

-គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត

-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១។

កម្ពុជាក៏បានស្នើឱ្យចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០ ០០០តោន។

លោក​ឧបនាយករដ្ឋមន្ត្រី លើកទៀតថា ភាគីមិត្តចិនបានយល់ព្រមទិញស្វាយ (ដែលបានចុះអនុស្សារណរួចហើយ) និងត្រីទៅប្រទេសចិន ស្នើជំរុញការនាំចូលឲ្យបានឆាប់។

ចំណែក​លោក វ៉ាង យី បានថ្លែងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ កាលពីខែកុម្ភៈកន្លងមក។

លោកបន្តថា ចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ ចំនួន៩៥០លានយ័ន (ប្រហែល១៤០លាន​ដុល្លារ)។

ជាមួយគ្នា​នោះ ចិន​សន្យា​ថា នឹង​ផ្ដល់វ៉ាក់សាំង​ប្រឆាំងកូវីដ១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប៕

ប្រភព៖ ទទក

អត្ថបទថ្មី
;