Dybala ​កើត​ជំងឺ​នេះ​ ទើប​​​អវត្តមាន​ជំនួប​រវាង ​អាហ្សង់ទីន-បូលីវី ​វគ្គ​ជម្រុះ World Cup 2022

  • 2020-10-13 06:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


​Paulo Dybala ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន AFA ​ប្រកាស​ថា​ ​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ មិនអាច​ធ្វើ​ដំណើរ​ជាមួយ​ក្រុមក្នុង​ការ​ប្រកួត រវាង​ជំនួប ​អាហ្សង់ទីន-បូលីវី នៅថ្ងៃទី ១៤ ខែតុលា(ម៉ោង៣យប់ស្អែក​នេះ​) ដោយ​ហេតុ​ថា គេមិន​ទាន់​ជា​សះ​ស្បើយ​ពី​ បញ្ហា​ឈឺ​ក្រពះ ។​ ​ដូចនេះ ​កីឡាករ​ល្អ​ជើង​ឆ្វេង​ខាង​លើ​នេះ នឹង​បន្ត​អវត្តមាន​មួយ​ប្រកួត​ទៀត។

Paulo Dybala

Dybala ក៏ខក​ខាន​ប្រកួត​បើក​ឆាក​សប្ដាហ៍​មុនផង​ដែរ ​​កាល​នោះ ​អាហ្សង់ទីន ឈ្នះ ១-០ ​លើ​ក្រុម​ អេក្វាឌ័រ យក​បាន៣ពិន្ទុ​ដំបូង​ពី​ការ​ប្រកួត​​​​ ​វគ្គ​ជម្រុះ World Cup 2022 ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង ​(CONMEBOL) ។

ក្រោយ​ឆ្លងកាត់​បាន​១ប្រកួត​ ក្រុម​ជម្រើសជាតិ​ ​ប្រេស៊ីល ​ដែល​លត់ បូលីវី ៥-០ ​ឡើង​មក​ឈរ​លេខ ១ ​រី​ឯ កូឡុំប៊ី លេខ ២, អ៊ុយរ៉ាហ្គាយ លេខ៣ ​អាហ្សង់ទីន​ ​ខ្ទាត​ដល់​លេខ ៤ ​ក្នុង​តារាង​មាន​៣ពិន្ទុ​ដូចគ្នា​ តែ​គ្រាប់​ស៊ុត​ចូល​ទី​តិច​ជាង៕

ក្រុមទាំង ១០ នឹងប្រកួតនៅថ្ងៃពុធ

ប្រភព៖ Twitter | Football Italia ប្រែ​សម្រួល៖ រក្សា

;