វីដេអូ៖ លោក គីម ជុងអ៊ុន យំខ្សឹបខ្សួល ក្នុងពេល​ឡើងថ្លែងជាសាធារណៈ

  • 2020-10-12 04:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខុសពីរាល់ដង លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាន​ឡើង​ថ្លែង​ក្នុងពិធីប្រារព្ធខួប៧៥ឆ្នាំ​នៃការបង្កើត​បក្សពលករកូរ៉េ កាលពីថ្ងៃទី១០តុលា ២០២០កន្លងទៅ ដោយ​បង្ហាញ​ពីការអាណិតអាសូរដល់ប្រជាជន​ដែលរងទុក្ខដោយសារគ្រោះធម្មជាតិ ទណ្ឌកម្មពីអន្តរជាតិ និង​ការព្យាយាមទប់ស្កាត់ជំងឺកូវីដ១៩។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺលោកបាន​យំខ្សឹបខ្សួលបន្តិចពេលនិយាយពីបញ្ហានេះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សូមជម្រាប​ដែរថា ក្នុងពិធីប្រារព្ធខួបនេះ ក្រុងព្យុងយ៉ាង បាន​បញ្ចេញ​សព្វាវុធទំនើបៗរបស់ខ្លួនជាច្រើន​ ជាពិសេសគឺមីស៊ីល​បាញ់ឆ្លងទ្វីប (ICBM) ប្រភេទថ្មី ដែលដាក់​បំពាក់លើ​យានយន្ត​មាន ១២កង់ ដ៏ភ្ញាក់ផ្អើល។ លោក គីម ជុងអ៊ុន បាន​ហៅការអភិវឌ្ឍនេះថា ជាការការពារប្រទេសខ្លួន៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ YouTube

អត្ថបទថ្មី
;