ត្រចៀកកាំវ័ណ្ឌកព្រោះចាញ់ក្ដី ១០២បណ្ដឹង សងជំងឺចិត្តជាង ១២លានដុល្លារ
- 2020-10-13 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រចៀកកាំវ័ណ្ឌកព្រោះចាញ់ក្ដី ១០២បណ្ដឹង សងជំងឺចិត្តជាង ១២លានដុល្លារ
ចន្លោះមិនឃើញ
បណ្ដាញព័ត៌មានចិនបានឲ្យដឹងថា កំពូលតារាសម្ដែងស្រីចិន Zhao Wei ត្រូវចាញ់ក្ដីជាច្រើនរឿង ក្រោយពេលត្រូវគេចោទប្រកាន់ថា កេងប្រវ័ណ្ឌលើទីផ្សារភាគហ៊ុន។
បណ្ដាញព័ត៌មាន QQ បានរាយការណ៍ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តារាសម្ដែងស្រីលំដាប់ A ចិន Zhao Wei ត្រូវប្រឈមមុខជាមួយការប្ដឹងផ្ដល់តូចធំសរុបដល់ទៅជាង ៥០០រឿង។ នៅក្នុងចំណោមនោះ នាងបានចាញ់ក្ដីចំនួន ១០២ រឿងពីបទបោកប្រាស់ និងត្រូវសងជំងឺចិត្តដល់ទៅ ១២លានដុល្លារ។ ក្រៅពីនេះ តួឯករឿង ព្រះនាងយេយេ ត្រូវចេញសងថ្លៃប្ដឹងផ្ដល់នៃរឿងក្ដីដែលនាងចាញ់ទាំងអស់។
យ៉ាងណាក្ដី ស្រីស្អាត ៤៤ឆ្នាំ មិនយល់ព្រមនឹងការកាត់ក្ដីនេះឡើយ នាងបានដាក់ពាក្យបណ្ដឹងតវ៉ា តែមិនបានសម្រេច ដោយនាងមិនមានភ័ស្តុតាងអ្វីមកបញ្ជាក់បន្ថែមដើម្បីបង្ហាញថាខ្លួនជាអ្នកត្រូវឡើយ។
កត្តានេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកម្ដាយកូន១កាន់តែធ្លាក់ចុះមួយកម្រិតថែមទៀត។ កាលពីឆ្នាំ ២០១៧ មន្ទីរទីផ្សារភាគហ៊ុនក្រុងសៀងហៃ ក៏ធ្លាប់ពិន័យសិល្បការិនីម្ដងរួចទៅហើយ ដោយសារតែនាងបន្លំភាគហ៊ុន ធ្វើឲ្យទីផ្សារនេះត្រូវជ្រួលច្របល់៕