កម្ពុជា ទទួលបានផលប្រយោជន៍អ្វីខ្លះពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន?
- 2020-10-13 02:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ទទួលបានផលប្រយោជន៍អ្វីខ្លះពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន?
ចន្លោះមិនឃើញ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា៖
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
-ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញផលិតផលត្រី សាច់គ្រប់ប្រភេទ កសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃនិងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងភូតគាមអនាម័យ។
-ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងមានគុណវឌ្ឍគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជា អាចពង្រឹងខ្លួនឯងឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត។ លើសពីនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ពីការប្រមូលពន្ធដារ ការទទួលបានការងារ ការទទួលបានការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើ ជំនាញពីអ្នកផ្គត់ផ្គង់សេវា និងក្រុមហ៊ុនផ្គត់ផ្គង់សេវាបរទេស ដែលជាកត្តាដ៏សំខាន់ដើម្បីពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។
-ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។
-ការរៀបចំនិងបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគពីបរទេសជាដើម។
សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្នុងអំឡុងទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន មកកម្ពុជា។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទដែលភាគីទាំងពីរ បានផ្លាស់ប្តូរសេចក្តីជូនដំណឹងអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន រួមទាំងទទួលបានការអនុម័តពីសភាជាតិនៃប្រទេសទាំងពីរ និងការឡាយព្រះហត្ថលេខាផ្តល់សច្ចាប័នពីព្រះមហាក្សត្រ ឬអាចចូលជាធរមាននៅកាលបរិច្ឆេទផ្សេងពីនេះ តាមការឯកភាពរវាងភាគីទាំងពីរ៕