ប្រទេស៥ដែលជួបគ្រោះធម្មជាតិខ្លាំងបំផុត ក្នុងនោះមានអាស៊ាន ២ប្រទេស

  • 2020-10-13 03:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការសហប្រជាជាតិ បាន​ប្រកាស​ឱ្យដឹង​កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២០ថា ក្នុងរយៈពេល ២០ឆ្នាំមកនេះ ពោលគឺគិតចាប់ពីឆ្នាំ២០០០ ដល់ ២០១៩ ភាគច្រើន​ប្រទេស​ក្នុងតំបន់អាស៊ី​បានជួបនូវគ្រោះធម្មជាតិធ្ងន់ធ្ងរ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ប្រទេស​ដែលរងគ្រោះខ្លាំងជាងគេគឺ ចិន ដែលជួបគ្រោះធម្មជាតិចំនួន ៥៧៧លើក បន្ទាប់មក អាមេរិក ចំនួន៤៦៧លើក និងតាមពីក្រោយដោយ​ឥណ្ឌា ៣២១លើក, ហ្វីលីពីន ៣០៤លើក និង​ឥណ្ឌូណេស៊ី ២៧៨លើក។

គិតជារួម នៅលើពិភពលោក​បាន​កើតមាន​គ្រោះធម្មជាតិចំនួន ៧៣៤៨លើក ដោយឆក់យកជីវិតមនុស្ស ជាង ១,២៣លាននាក់ ប៉ះពាល់ដល់មនុស្សជាង ៤,៣ពាន់លាននាក់ និង​បណ្តាលឱ្យខាតបង់ទឹកប្រាក់ប្រមាណ ២,៩៧ពាន់លានដុល្លារ។ ក្នុងចំណោម​គ្រោះធម្មជាតិនេះ គឺគ្រោះទឹកជំនន់កើតមាន​ច្រើនជាងគេគឺចំនួន ៣២៥៤លើក បន្ទាប់មកគឺភ្លើងឆេះព្រៃ និង​ឡើងកម្តៅ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;