ព្រះចៅអធិការវត្តព្រះឥន្ទ្រទេព ប្រគល់បំណែកបដិមា ៤១ដុំជូនអាជ្ញាធរជាតិអប្សរារក្សាទុក

  • 2020-10-13 04:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បំណែកបដិមានិងថ្មចម្លាក់ចំនួន៤១ដុំ ត្រូវបានបានព្រះចៅអធិការវត្តព្រះឥន្ទទេព ព្រះនាម សែម សំ ពេញព្រះទ័យប្រគល់ជូនអាជ្ញាធរជាតិអប្សរាថែរក្សា ក្រោយពីព្រះអង្គរបានប្រមូលយកទៅរក្សាទុកបណ្តោះអាសន្ននៅក្នុងបរិវេណវត្តដែលស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាយ័ន្ត។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ទាក់ទងនឹងការរក្សាវត្ថុបុរាណនេះទុក តាមព្រះចៅអធិការ សែម សំ មានសង្ឃដីកាថា ដើមឡើយបំណែកចម្លាក់ទាំង៤១ដុំនេះ ស្ថិតនៅរាយប៉ាយក្នុងបរិវេណវត្តព្រះឥន្ទទេព ហើយខ្លះទៀតនៅផ្នែកខាងក្រោយនៃខឿនព្រះអង្គទេព។ ដូច្នេះដើម្បីឱ្យមានសុវត្ថិភាព ព្រះអង្គក៏បានប្រមូលយកមករក្សាទុកនៅក្នុរោងផ្នែកខាងត្បូងវត្ត ការពារការបាត់បង់និងខូចខាតដោយប្រការផ្សេងៗ។

លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងចំណោមចម្លាក់ទាំងនេះ មានមួយចំនួនធំជាព្រះពុទ្ធបដិមាដែលនៅសល់តែព្រះភ្នែននិងបល្ល័ង្គផ្កាឈូក ឯខ្លះទៀតឃើញមានត្រឹមព្រះបាទទ្រង់ឈរលើជើងទម្រប៉ុណ្ណោះ។ តាមការពិនិត្យឃើញថា ព្រះពុទ្ធបដិមាទាំងនេះ មានខ្លះស្ថិតនៅក្នុងរចនាបថបាយ័ន្តប្រហែលនាចុងសតវត្សរ៍ទី១២ទៅដើម១៣ និងខ្លះទៀតស្ថិតនៅក្នុងរចនាបថសម័យកណ្តាល ប្រហែលជានៅសតវត្សរ៍ទី១៥ឬទី១៦។

បន្ទាប់ពីបានទទួលដំណឹងពីក្រុមសម្ថកិច្ចការពារបេតិកភណ្ឌតំបន់អង្គរ ក្រុមចុះបញ្ជីសារពើភណ្ឌ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងអាជ្ញាធរអប្សរាបានចុះទៅទទួលបំណែកបដិមាខាងលើ មករក្សាទុកនៅការិយាល័យនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការងារចុះបញ្ជី ថតរូប និងពិពណ៌នាទុកជាឯកសារសម្រាប់ធ្វើការជួសជុលនៅថ្ងៃក្រោយ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;