មានតែ​ជនជាតិ​ជប៉ុន​ម្នាក់នេះប៉ុណ្ណោះ ដែល​អាចចូលទស្សនា​ប្រាសាទ Machu Picchu របស់​ប៉េរូបាន

  • 2020-10-13 04:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលប៉េរូ បាន​បិទ​មិនឱ្យភ្ញៀវចូលទស្សនាប្រាសាទ Machu Picchu អស់រយៈពេលជិត ៧ខែមកហើយ ដោយ​សារជំងឺកូវីដ១៩ ប៉ុន្តែលើកនេះ មាន​អ្នកទេសចរជប៉ុនម្នាក់ បាន​ទទួលការអនុញ្ញាត​ជា​ពិសេស​ ក្នុងការចូល​ទស្សនា បន្ទាប់ពីរង់ចាំយ៉ាងអត់ធ្មត់​ជាទីបំផុត។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

បុរស​ទេសចរ​ជប៉ុន​រូបនោះ មាន​ឈ្មោះ Jesse Takayama បាន​ទិញសំបុត្រចូលទស្សនាប្រាសាទតាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ ប៉ុន្តែសំណាងមិនល្អ ប្រាសាទ​ត្រូវបានបិទ​មិនឱ្យចូលនាពេលនោះ ដើម្បីទប់ស្កាត់​ការរីករាល​ដាល​ជំងឺកូវីដ១៩។ រហូតទើបមកដល់ថ្ងៃទី១០តុលាកន្លងទៅ ទើបគាត់​អាចចូលទស្សនាបាន ហើយ​ក្លាយជាអ្នកទេសចរទីមួយ ដែល​បានឆ្លងកាត់​តំបន់​បេតិកភណ្ឌពិភពលោកនេះ ក្នុងអំឡុងមានជំងឺឆ្លងនេះ។

លោក Alejandro Neyra រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ប៉េរូ បាន​ថ្លែងឱ្យដឹងកាលពីថ្ងៃទី១២តុលាថា «គាត់​បាន​មកប៉េរ៉ូជាមួយក្តីស្រមៃចូលទស្សនាប្រាសាទ។ ពលរដ្ឋជប៉ុនរូបនេះ បាន​ចូលទៅជាមួយប្រធានគ្រប់គ្រងតំបន់ប្រាសាទ​របស់យើង ដូច្នេះ​គាត់​អាចធ្វើបែបនេះ​បាន មុនត្រឡប់​ទៅ​ប្រទេសគាត់វិញ»។

ចំណែក​បុរសជប៉ុន បាន​និយាយតាម​វីដេអូពីលើកំពូល​នៃ​ប្រាសាទ Machu Picchu ថា៖ «នេះ​ពិតជាអស្ចារ្យខ្លាំងណាស់! អរគុណ​អ្នក»។

បើតាមលោក Alejandro Neyra ឱ្យដឹងថា ប្រាសាទ Machu Picchu នឹង​ត្រូវបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាវិញ ក្នុងអំឡុងខែវិច្ឆិកា​ខាងមុខនេះ ប៉ុន្តែមានចំនួនកំណត់៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;